Town ធ្វើ​មេឡូឌី​ថ្មី ៩០%សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ២០១៥

  • 2015-01-30 21:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ខុស​ពី​ឆ្នាំ​មុនៗ​ទេ អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ២០១៥​នេះ​ផលិតកម្ម Town នឹង​ធ្វើ​មេឡូឌី​ថ្មី​សុទ្ធ ៩០​ភាគ​រយ។

 

អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម Town លោក មាស សុខ​រតនៈ​ ប្រាប់​ថា៖"ដូច​ឆ្នាំ​មុនៗ​អ៊ីចឹង​យើង​អូន ចម្រៀង​ចូល​ឆ្នាំៗ​នេះ​យើង​ធ្វើ​មេឡូឌី​ថ្មី​សុទ្ធ ពី​៨០ ទៅ​៩០​ភាគ​រយ"។

 

ក្រុម​សិល្បករ សិល្បការិនី ក្នុង​ពិធី​ថត​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណីជាតិ​​កាល​ពី​ពេល​ថ្មីៗ

 

លោក​បាន​បន្ត​ថា​ ក្នុង​អាល់ប៊ុម​ចម្រៀង​ចូល​ឆ្នាំ​ថ្មី ដែល​មាន​មេឡូឌី​ថ្មី​សុទ្ធ​ពី ៨០ ទៅ​៩០​ភាគ​រយ​គឺ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម Town ទាំង​​ចាស់ និង​ថ្មី​ទាំង​អស់​បាន​ច្រៀង​ដូច​គ្នា មិន​មាន​ចន្លោះ​នរណា​ម្នាក់​ឡើយ។

 

អាល់ប៊ុម​ប្រពៃណី​ជាតិ​ ២០១៥ ចំនួន​ប៉ុន្មាន​វ៉ុល ទីតាំង​នៃ​ការ​ថត រួម​នឹង​ថ្ងៃ​ថត​ពិត​ប្រាកដ​​លោក​ មាស សុខ រតនៈ មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​តារា​សម្ដែង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ប្រាប់​ថា​ផលិតកម្ម​ Town ឆ្នាំ​នេះ​នឹង​ថត​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​នៅ​ខេត្ត សៀមរាប ក្នុង​ខែ​កុម្ភៈ​ខាង​មុខ។

 

លោក មាស សុខ​រតនៈ​ រំពឹង​ថា​​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ផលិតកម្ម​ Town ឆ្នាំ​នេះ​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​​ច្រើន។ ក៏ប៉ុន្តែ​ថា​ឱ្យ​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុណ្ណា​គឺ​ចាំ​មើល​ទីផ្សារ​នៃ​ការ​លក់​ និង​សំឡេង​គាំទ្រ​ពី​ទស្សនិកជន​​នា​ពេល​ខាង​មុខ​សិន។ ចង្វាក់​ប្រពៃណី​ជាតិ​គ្រប់​ទម្រង់​ទាំង​អស់​ត្រូវ​បាន​អ្នក​ចាត់​ការ​ទូទៅ​ខាង​លើ​ អះអាង​ថា​នឹង​មាន​វត្តមាន​​នៅ​ក្នុង​បទ​ចម្រៀង​របស់​ផលិតកម្ម​ Town។

 

ក្នុង​ឆ្នាំ​២០១៣-២០១៤ កន្លង​ទៅ​ផលិតកម្ម​ Town បាន​ទទួល​ជោគជ័យ​ជា​ខ្លាំង​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ ការ​នាំ​យក​តារា​កំប្លែង CTN​ មក​ចូល​រួម​ផលិតកម្ម ដោយ​ផ្ដល់​បទ​ចម្រៀង​ជា​ច្រើន​ឱ្យ​ពួកគេ​ក្នុង​អាល់ប៊ុម​ឆ្នាំ​ថ្មី បាន​ធ្វើ​ឱ្យ​ទីផ្សារ​ផលិតកម្ម​មួយ​នេះ​ស្ទុះ​ខ្លាំង​មួយ​​រយៈ​ចុង​ក្រោយ៕  

អានអត្ថបទបន្ត៖ មួយ​ខែ​ទៀត​ សារ៉ាយ សក្ខណា​ ឃើញ​មុខ​កូន​ស្រី​ដូច​ការ​ប៉ង​ប្រាថ្នា  

អានអត្ថបទបន្ត៖ តារា​សម្ដែង​ជើង​ចាស់ នារី រ័ត្ន​គន្ធា ចង់​រត់​ចោល​អាមេរិក  

អានអត្ថបទបន្ត៖ Clara Lee ប្រាប់​ថា​ ចង់​សម្ដែង​រឿង​ជាមួយ​ លី តឺហួរ  

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី