កុមារ​ពិការ​ជើង ​ក្លាយ​​​ជា​ទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម

  • 2015-02-06 21:40:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ក្មេង​ប្រុស​ពិការ​ជើង​ម្នាក់​ឈ្មោះ Xiao Pingguo​ ដែល​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើឲ្យ​កក្រើក​ប្រទេស​ចិន​ដោយសារ​តែ​ក្មេង​តូច​នេះ​​ចេះ​​ក្បាច់​រាំ​ដ៏​អស្ចារ្យ​មួយ។

 

 

Xiao រស់នៅ​ខេត្ត Hubei អាយុ​៤​ឆ្នាំ ​បាន​បាត់បង់​ជើង​ទាំងពីរ​របស់​ខ្លួន​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​កាលពី​ពីរ​ឆ្នាំ​មុន។  ថ្វីត្បិត​តែ​ពិការ​មែន តែ​កុមារ​តូច​នេះ​មើល​ទៅ​មាន​ភាព​ស្រស់ស្រាយ និង​មិន​បាន​អស់សង្ឃឹម​​​ក្នុង​ជីវិត​ទេ ​ដោយ​បាន​ព្យាយាម​ហ្វឹកហាត់​ដៃ​ឲ្យ​មាន​ភាព​រស់​រវើក​ដើម្បី​ស្ទុះ​ងើប​ឡើង និង​រៀន​រាំ​បាន​ល្អ​ថែមទៀត។

 

បន្ទាប់ពី​វីដេអូ​របស់ Xiofeng បាន​បង្ហោះ​ទៅលើ​បណ្ដាញ​សង្គម​ដែល​ធ្វើឲ្យ​រំជើបរំជួល​ពេញ​ប្រទេស​ចិន​នោះ ឥឡូវ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​បាន​សន្យា​ថា​នឹង​ហោះ​ទៅ​ជួប​ដើម្បី​ជួយ​ក្មេង​ប្រុស​ និង​ក្រុម​គ្រួសារ​ ​ពេល​បញ្ចប់​ការ​ព្យាបាល​នៅ​ខេត្ត Wuhan៕ ទស្សនា​វីដេអូ​ខាងក្រោម​ទាំងអស់​គ្នា៖

 

 

ចុចអាន៖ក្ដី​ស្រលាញ់​ឪពុក​ចំពោះ​កូន​មាន​ពិត ទោះ​ស្លាប់​ខ្លួន​មិន​ប្រែ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist