អៃយ៉ា! Windows 10 Previews សម្រាប់​ទូរសព្ទ​​ ឡូយ​​តើ​!​

  • 2015-02-07 16:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ Windows 10 Previews សម្រាប់​ Smartphone ​មិន​ទាន់​បាន​ដាក់​ឱ្យ Update ​ផ្លូវ​ការ​ស្រួល​បួល​ផង ស្រាប់​តែ​ពេល​នេះ​មាន​រូប​ភាព​ Screenshot ​អំពី User Interface ជា​ច្រើន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ  Windows 10 លើ​ Smartphone លេច​ចេញ​ពី​ប្រទេស​ចិន។

 

 

រូប​ភាព​ Screenshot នេះ មាន​ដូចជា Start Menu, Settings, Floating Keyboard និង​រូប​ភាព​ផ្សេង​ៗ​ទៀត​ ដែល​មាន​លើ Windows 10​ Previews សម្រាប់ Smartphone។

 

បើ​តាម​ព័ត៌មាន​ចុះ​ផ្សាយ​ជា​ហូរហែ​កន្លង​មក ថា Microsoft នឹង​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​​ Update ទៅ​កាន់​ Windows 10 Previews សម្រាប់​ Smartphone ​នា​​ពេល​ឆាប់​ៗ​ ក្នុង​ខែ​នេះ ហើយ​ចំពោះ​សែស្រឡាយ Lumia មាន RAM ទំហំ 512MB ក៏​អាច Update ទៅ​កាន់ Windows 10 Previews សម្រាប់ ​Smartphone បាន​ដែរ​៕

 

 

 

 

 

 

 

 

 

 

ចំពោះ​​ព័ត៌មាន​ផ្សេង​ទៀត​ទាក់​ទង​នឹង​​ការ Update ទៅ​កាន់  Windows 10  Previews សម្រាប់​ទូរសព្ទ  Sabay នឹង​ផ្តល់​ជូន​បន្ថែម​​ទៀត។ ​​​​

 

អាន៖ Windows 10 ​ថ្មី​​​​ទើប​ប្រកាស​ មាន​មុខងារ​ពិសេសៗ​​នឹក​ស្មាន​មិន​ដល់​

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phonearena