កម្មវិធីសមោសរនិទាឃៈរដូវដ៏អស្ចារ្យមិនធ្លាប់មាន ត្រៀមធ្វើយប់នេះ!
- 2015-02-10 18:19:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីសមោសរនិទាឃៈរដូវដ៏អស្ចារ្យមិនធ្លាប់មាន ត្រៀមធ្វើយប់នេះ!
ចន្លោះមិនឃើញ
ទីបំផុត កម្មវិធីសមោសរនិទាឃៈរដូវ នៃទំនាក់ទំនងកម្ពុជា-ចិននឹងចាប់ផ្ដើមហើយនៅយប់នេះ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅម៉ោង ៧៖០០ យប់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ បន្ទាប់ពីការខិតខំប្រឹងប្រែងរៀបចំពីក្រុមការងារបច្ចេកទេសរបស់អន្តរភាគីអស់ជាច្រើនថ្ងៃកន្លងមក។ នេះបើតាមការប្រាប់ឲ្យដឹងពី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ។
ឯ. ជា ច័ន្ទបរិបូរណ៍ ជាមួយក្រុមបច្ចេកទេសចិន
រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ដែលទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍រៀបចំបានឲ្យដឹងថា រាត្រីសមោសរខាងលើ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ និង ពង្រីកវិស័យទេសចរណ៍ ជាដើម។ ម្យ៉ាងទៀត មានការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា និង ទូរទស្សន៍ខេត្តយូណាន់ប្រទេសចិន ក៏ដូចជាផ្សាយបន្តផ្ទាល់ទៅទូរទស្សន៍ឯកជនជាច្រើនទៀត ដែលអាចមើលឃើញពាសពេញពិភពលោក។
“ប្រសិនបើយើងចំណាយលុយទៅជួលទូរទស្សន៍ទាំងនោះផ្សព្វផ្សាយពីកម្ពុជានោះ មិនដឹងថា អស់លុយច្រើនប៉ុណ្ណាទេ។ ប៉ុន្តែនេះជាឱកាស ដែលយើងអាចផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោកហើយ"។ ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បញ្ជាក់យ៉ាងដូច្នេះ។
ទិដ្ឋភាពនៃការហាត់សម
ឯកឧត្ដមបន្តទៀតថា យ៉ាងហោចណាស់មានសិល្បករ-សិល្បការិនីកម្ពុជាប្រមាណជាង ២០០ នាក់ នឹងចូលរួមសម្ដែងក្នុងយប់នេះ ខណៈដែលសិល្បករជាង១៦០នាក់ផ្សេងទៀត បានធ្វើដំណើរមកពីប្រទេសចិន។ អ្នកសិល្បៈប្រទេសទាំងពីរបានចូលរួមហាត់សមជាមួយគ្នាអស់ជាច្រើនថ្ងៃមកហើយ។
តាមរយៈការយកចិត្តទុកដាក់ហាត់សមរបស់សិល្បករ និង កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសរៀបចំនៃប្រទេសទាំងពីរកន្លងមក ឯកឧត្ដមមានជំនឿថា រាត្រីសមោសរ មិត្តភាពកម្ពុជាចិនដ៏ធំមិនធ្លាប់មាននេះ នឹងទទួលបានជោគជ័យជាប្រវត្តិសាស្ត្រមិនខានឡើយ៕
អានអត្ថបទ៖ មាន សូនីតា មិនចាប់អារម្មណ៍ធ្វើខួបកំណើតធំដុំដូចតារាផ្សេង
អានអត្ថបទ៖ ស្រីស្អាត សំបូរ ជានិច្ច លាសិល្បៈមែនទែនហើយ!
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ឯ. ជា ច័ន្ទបរិបូរណ៍