កូន​ប្រុស​ នាយ ឆើត៖ "ខ្ញុំ​សុខ​ចិត្ត​ក្រ ប៉ុន្តែ ​មិន​ឱ្យ​ប្រុស​ដូច​គ្នា​ចិញ្ចឹម​ទេ"

  • 2015-02-10 21:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​នាយ ឆើត គីសាន់ រ៉ៃយ៉ា បាន​និយាយ​ថា នៅ​ក្នុង​រយៈ​ពេល​ជិត​ ១០ ​ឆ្នាំ​មក​នេះ តែង​ទទួល​បាន​សំណើ​សុំ​ឧបត្ថម្ភ​ពី​អ្នក​មាន​ទ្រព្យ​ស្ដុកស្ដម្ភ ជាច្រើន​នាក់​មក​ហើយ​ ប៉ុន្តែ​ លោក​មិន​ព្រម​ទទួល​នោះ​ទេ ហើយ​សុខ​ចិត្ត​រស់​នៅ​ក្នុង​ជីវភាព​លំបាក​យ៉ាប់យ៉ឺន​ដដែល។ នេះជា​ការ​អះអាង​របស់​ នាយ ឆើត គីសាន់រ៉ៃយ៉ា ដែល​ត្រូវ​ជា​កូន​ប្រុស​ នាយ​ឆើត។

 

 

នាយ ឆើត មក​លើក​ទឹក​ចិត្ត​កូន​ប្រុស ពេល​ឡើង​កម្មវិធី​ទូរទស្សន៍​មួយ

 

តារា​រូប​នេះ​និយាយ​ថា៖ "ខ្ញុំ​សុខ​ចិត្ត​ក្រ តែ​មិន​ទទួល​យក​ការ​ចិញ្ចឹម​ពី​ប្រុស​ដូច​គ្នា​ទេ ពូក​គេ​ចរិត​ចេញ​មក​ចេកៗ​មិច​មិន​ដឹង?"។ តារា​រូប​នោះ​បន្ត​ថា មាន​បុរស​ជា​អ្នក​មាន​ខ្លះ​បាន​ស្គាល់​តាម​រយៈ​អ្នក​សិល្បៈ​ដូច​គ្នា ហើយ​សន្យា​ថា ផ្តល់​លុយ​កាក់​​ទៀត​ផង ប្រសិន​បើ​ព្រម​ទៅ​ណា​មក​ណា​ជាមួយ​គាត់​ ​តាម​ការ​ណាត់ ឬ​ទៅ​តាម​ខេត្ត​ជាមួយ​ជា​ដើម។

 

ទោះ​បី​ជា​យ៉ាង​ណា តារា​ប្រុស​មាឌ​មាំ​ដំបង​ខាង​លើ​អះអាង​ថា រូប​គេ​មិន​បាន​ទទួល​នោះ​ទេ ព្រោះ​ជា​ប្រុស​ពេញ​លក្ខណៈ និង​ មិន​ចូល​ចិត្ត​រូប​ភាព​បែប​នេះ​ ដោយ​សុខ​ចិត្ត​បន្ត​អាជីព​សិល្បៈ​តាម​លទ្ធភាព។ ជួន​កាល​រួប​គេ​ត្រូវ​ទៅ​សម្ដែង​ដោយ​សារ​ឡាន​ជាមួយ​អ្នក​រួម​អាជីព ហើយ​ពេល​ខ្លះ​ទៀត ត្រូវ​ជិះ​ម៉ូតូ​កង់​៣​​ខ្លួន​ឯង។

 

"ប្រសិន​បើ​ស្រីៗ​ចង់​ចិញ្ចឹម​មិន​អី​ទេ ខ្ញុំ​អាច​ពិចារណា​សិន​ដែរ តែ​នេះ​សុទ្ធ​តែ​ប្រុស​ដូច​គ្នា ស្លាប់​ទៀត​ក៏​ទៅ​មិន​រួច​ដែរ ចាយ​លុយ​ខ្លួន​ឯង​ល្អ​ជាង ទោះ​បី​តិចតួច​ក្ដី"។ លោក​បញ្ជាក់​បែប​លេង​សើច​ដូច្នេះ។

 

ឈុត​មួយ​នៅ​ក្នុង​រឿង

 

ទោះ​បី​ជា​យ៉ាង​ណា​តារា​រូប​នេះ​បន្ត​ថា លោក​ក៏​ចូលរួម​សប្បាយ​រីករាយ​ដែរ នៅ​ពេល​ឃើញ​មិត្ត​រួម​អាជីព​មួយ​ចំនួន មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដូច្នេះ ព្រោះ​ឃើញ​ស្ថានភាព​ជីវភាព​របស់​ពូក​គេ​ចាប់​ផ្ដើម​ធូរធារ មាន​ផ្ទះ​នៅ មាន​រថយន្ត​ទំនើប​ជិះ​បង្អួត​គ្នា។ ក្នុង​នាម​ជា​បុរស​ពេញ​លក្ខណៈ​ម្នាក់ គីសាន់ រ៉ៃយ៉ាង អះអាង​ថា អាច​រែក​ពន់​គ្រប់​ការងារ​បាន​តាម​លទ្ធភាព​ជាក់​ស្ដែង៕

 

អាន​អត្ថបទ៖កូន​នាយ​ ឆើត គីសាន់ រ៉ៃយ៉ា សម្ដែង​ផង រត់​រ៉ឺម៉ក​កង់​៣​ផង

អាន​អត្ថបទ៖ កម្មវិធី​សមោ​សរ​និទាឃៈរដូវ​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន ត្រៀម​ធ្វើ​យប់​នេះ!

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី