វីដេអូ​​បែប​សិច​របស់ Miley Cyrus ត្រូវ​ដក​ចេញ​ពី​ការ​បញ្ចាំង​នៅ​មហោស្រព​ភាពយន្ត

  • 2015-02-12 18:26:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាំ​ពាក្យ​របស់​តារា​ចម្រៀង​សិចស៊ី Miley Cyrus បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ថា​ វីដេអូ​ខ្លី "Tongue Tied” ដែល​ Miley Cyrus សម្ដែង នឹង​មិន​ត្រូវ​បញ្ចាំង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​សិច​នៅ​ទីក្រុង​ញីវយ៉ក​ នៅ​ចុង​​ខែ​​នេះ​​ឡើយ។

 

 

ការ​បក​ស្រាយ​នេះ​បាន​ធ្វើ​ឡើង​រយៈ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ពី​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ម្ចាស់​បទ "Wrecking Ball” បាន​ផ្ញើ​វីដេអូ​របស់​នាង​ដើម្បី​បញ្ចាំង​ក្នុង​កម្មវិធី​មួយ​នេះ។ អ្នក​នាំ​ពាក្យ​របស់​តារា​រូប​នេះ​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "Miley មាន​មោទនភាព​នឹង​ថត​ភាពយន្ត​ខ្លី​ដែល​ជា​ស្នាដៃ​ដឹកនាំ​របស់​ផលិតករ​ល្បី​ Quentin Jones។ ប៉ុន្តែ​ទាំង Miley និង Quentin មិន​មាន​បំណង​យក​ភាពយន្ត​នេះ​ចូល​រួម​ក្នុង​មហោស្រព​រឿង​សិច​នោះ​ឡើយ"។

 

គ្រប់​ព័ត៌មាន និង​រូបភាព​ពាក់ព័ន្ធ​នឹង​វីដេអូ​នេះ ក៏​ត្រូវ​បាន​ដក​ចេញ​ពី​វេបសាយ​ Pornhubដែល​ជា​អ្នក​រៀបចំ​មហោស្រព​ភាពយន្ត​មួយ​នេះ​ដែរ។

 

វីដេអូ "Tongue Tied” ដែល​មាន​រយៈ​ពេល​២​នាទី បាន​បង្ហាញ​ពី​កាយវិការ​បែប​ស្រើបស្រាល​ប្លែក​ៗ​ជា​ច្រើន​របស់ Miley Cyrus ក្នុង​ឈុត​សំលៀក​បំពាក់​ពណ៌​ខ្មៅ​ស្ទើរ​តែ​ស្រាត។ វីដេអូ​នេះ​ត្រូវ​បាន​ថត​កាល​ពី​ឆ្នាំមុន សម្រាប់​ចាក់​បញ្ចាំង​ក្នុង​ការ​ប្រគំ​តន្ត្រី "Bangerz Tour” របស់​នាង ៕

http://youtu.be/4VjXdWV9H6I

ចុច​អាន៖Miley Cyrus ​​​​បង្ហាញ​គ្រប់​យ៉ាង​​​ដាក់​ទស្សនាវដ្ដី​ដោយ​មិន​ញញើត

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖nydailynews

អត្ថបទពេញនិយម