ប្រិយមិត្ត​អាច​ដំឡើង Windows 10 Previews សម្រាប់ Smartphone បាន​ហើយ

  • 2015-02-13 16:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft បាន​​បញ្ចេញ Windows 10 Previews សម្រាប់ Smartphone ឱ្យ​ដំឡើង​បាន​លើ Lumia ប្រើ Windows Phone 8.1។ ចំពោះ​ប្រិយមិត្ត​ដែល​បាន​រង់​ចាំ​យ៉ាង​យូរ នេះ​ជា​ឱកាស​មួយ ដែល​អាច​ឱ្យ​អ្នក​ភ្លក់​រសជាតិ Windows 10 Previews សម្រាប់​ Smartphone​។

 

 

Windows 10 Previews សម្រាប់​ Smartphone ដែល​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នេះ អាច​ដំឡើង​បាន​តែ​លើ​ Lumia មួយ​ចំនួន​សិន​ប៉ុណ្ណោះ ដូចជា៖ Lumia 630/635/636/638/730/830។ ដើម្បី​អាច​​ដំឡើង​ Windows 10 Previews ​នេះ​បាន​ អ្នក​ត្រូវ​តែ​ចុះ​ឈ្មោះ​​ជា​សមាជិក Windows Insider Program តាម​រយៈ​ Link មួយ​នេះ​ ហើយ​បន្ទាប់​មក​ទាញ​យក​កម្មវិធី​មួយ​ឈ្មោះ Windows Insider តាម​ Link មួយ​នេះ ឬ​ស្កេន​កូដ​រូប​ខាង​ក្រោម​។

 

 

​វីដេអូ​ Windows 10 សម្រាប់​ទូរសព្ទ

 

 

*បញ្ជាក់៖ ការ Update នេះ​បាន​តែ​ចំពោះ Lumia ប្រើ Windows Phone 8.1 ប៉ុណ្ណោះ។ ប្រិយមិត្ត​អាច​នឹង​លំបាក​ត្រឡប់​ទៅ​ Windows Phone 8.1 វិញ​ ក្រោយ​ពេល​ដំឡើង Windows 10 Previews នេះ​រួច​ ឬ​ក៏​អាច​នឹង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​លើ​ទូរសព្ទ​របស់​អ្នក​ពេល​ដំឡើង Windows 10 Previews នេះ​ហើយ៕

 

អាន៖ អៃយ៉ា! Windows 10 Previews សម្រាប់​ទូរសព្ទ​​ ឡូយ​​តើ​!​

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​wpcentral