ពិត​ជា​កម្រ​ប្រទះ! កញ្ចាញ់ចេក​ជិះ​លើ​ខ្នង​កញ្ចែយ៉ាង​សង្ហា

  • 2015-02-16 15:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​បួន​សន្លឹក បង្ហាញ​ពី​សកម្មភាព​កញ្ចាញ់​ចេក​មួយ​ក្បាល​កំពុង​ទំ​លើ​ខ្នង​កញ្ចែ ពិត​ជា​មាន​លក្ខណៈ​ធម្មជាតិ​ពិត និង​បង្ហាញ​ពី​ជីវិត​​សត្វ​ដ៏​ស្រស់បំព្រង។ បើ​តាម​ម្ចាស់​រូបថត បាន​បញ្ជាក់​ថា​សកម្មភាព​ដ៏​គួរ​ចាប់អារម្មណ៍​របស់​សត្វ​ទាំង​ពីរ​នេះ មាន​រយៈពេល​រហូត​ដល់​ទៅ ៥​នាទី។

 

 

ទិដ្ឋភាព​​អស់​នេះ ផ្ដិត​យក​ដោយ​អ្នកថតរូប​ជនជាតិ​ឥណ្ឌូណេស៊ី​ឈ្មោះ Hendy Mp នៅ​ជិត​ផ្ទះ​របស់​ខ្លួន​ក្នុង​ខេត្ត Kalimantan Barat។ លោក​បាន​និយាយ​ថា "វា​ជា​រឿង​ដ៏​អស្ចារ្យ... កញ្ចាញ់ចេក​ឃើញ​កញ្ចែ ហើយ​ក៏​សម្រេច​ចិត្ត​លោត​ទៅ​ទំ​ពី​លើ...។ លោក​បាន​បន្ត​ទៀត​ថា "មើល​ទៅ​កញ្ចាញ់ចេក​ដូច​ជា​ក្មេង​គង្វាល​ជិះ​លើ​គោ​អ៊ីចឹង... ហើយ​ថែម​ទាំង​លើក​ជើង​ស្តា​ឡើង​លើ​ទៀត​ផង។ កញ្ចាញ់ចេក​នៅ​លើ​ខ្នង​កញ្ចែ​ប្រហែល ៥​នាទី ហើយ​សត្វ​ទាំង​ពីរ​រត់​លេង​ចុះ​ឡើង​យ៉ាង​សប្បាយ"៕ ​​​​

 

 

 

 

មើល​កម្រង​រូប​ភាព​ប្លែក​ៗ​ជាច្រើន​ទៀត៖ សូម​ចុច​ទី​នេះ

 

ដោយ៖ គង់ វិសាល ប្រភព៖ Mirror