តាក់ស៊ី ភ្នំពេញ-ស្វាយរៀង សម័យថ្មី សម្បូរព្រាតដោយ Lexus
- 2015-02-16 16:05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាក់ស៊ី ភ្នំពេញ-ស្វាយរៀង សម័យថ្មី សម្បូរព្រាតដោយ Lexus
ចន្លោះមិនឃើញ
ពីមុនតាក់ស៊ីរត់ទៅមក ភ្នំពេញ-ខេត្ត គេសង្កេតឃើញសម្បូររថយន្តធុនល្មមៗ ពិសេស កាមេរី គូថប៉ោងតែម្ដង ហើយក្រោយមកក៏ឡើងដល់ស៊េរី ឆ្លាម បាឡែន តែបើនិយាយការធ្វើដំណើរ ភ្នំពេញ-ស្វាយរៀង ឥឡូវនេះវិញអ្នកដំណើរកាន់តែមានផាសុកភាពជាមួយ តាក់ស៊ីជំនាន់ថ្មីកាលីបៗ មានទាំង Lexus RX 300, Lexus LX 470 និង highlander ដែលសុទ្ធតែជារថយន្តថ្លៃគួរសម។
បុរសអ្នករត់ឡានឈ្នួល ភ្នំពេញ-ស្វាយរៀង ម្នាក់និយាយថាក្រុមអ្នករត់ឡានឈ្នួលខេត្តលោក ចាប់ផ្ដើមប្ដូរពីឡានទាបៗទៅប្រើឡានខ្ពស់ៗវិញ ព្រោះថាអ្នកជិះចូលចិត្ត។ អ្នកបើកតាក់ស៊ីឡាន កាមេរីឆ្លាមនិយាយថា៖ «ទៅភ្នំពេញ តម្លៃ២ម៉ឺន ដូចតែគ្នាហ្នឹង តែថាគេរត់ឡានហ្នឹង ម៉ូយគេចូលចិត្តជិះ ហើយតាមមើលមួយឆ្នាំអីទៀតអស់ ឆ្លាម បាឡែន អីហើយ ព្រោះឥឡូវហ្នឹង highlander ឃើញច្រើនគ្រឿង RX 300 បីបួន មានទាំង Lexus LX 470 គេដូរប្រើអាអស់ហ្នឹង»។
នៅ ភ្នំពេញ បេនឡានតាក់ស៊ី ភ្នំពេញ-ស្វាយរៀង មានទីតាំងនៅជាប់ខាងលិចផ្សារ អូឡាំពិក ហើយឈ្នួលធ្វើដំណើរនៅថ្ងៃធម្មតា ម្នាក់មានតម្លៃប្រមាណ២ម៉ឺនរៀល៕
តាក់ស៊ីកំពុងឈប់ចាំម៉ូយនៅប៉េនតាក់ស៊ី ក្រុងស្វាយរៀង
អត្ថបទ៖ ប៉ែន សុផាន់ណា រូបភាពថតដោយ៖ ទូរសព្ទដៃ