Selena Gomez ថតអត់អាវដាក់ទស្សនាវដ្ដី និយាយពីរឿងឈឺចាប់ជាមួយ JB
- 2015-02-18 18:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena Gomez ថតអត់អាវដាក់ទស្សនាវដ្ដី និយាយពីរឿងឈឺចាប់ជាមួយ JB
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិក Selena Gomez បានបង្ហាញឈុតដោះអាវយ៉ាងសិចស៊ី សម្រាប់ទស្សនាវដ្ដី V លេខថ្មី ដែលត្រៀមចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈខាងមុខនេះ និងបានរំឭកពីរឿងឈឺចាប់មួយចំនួនដែលនាងបានឆ្លងកាត់ក្រោយពីបែកគ្នាពីអតីតសង្សារ Justin Bieber។
លើក្របមុខនៃទស្សនាវដ្ដីដែលចេញផ្សាយសម្រាប់រដូវផ្ការីកនេះ តារាចម្រៀងវ័យ ២២ឆ្នាំ Selena បានថតដោយស្លៀកតែខោខូវប៊យខ្លីមួយ និងតុបតែងខ្លួនបែបទសវត្ស ៧០។ នៅផ្នែកខាងក្នុង ម្ចាស់បទ "The Heart Wants What It Wants” រូបនេះ ក៏មានឈុតដោះអាវមួយចំនួនទៀតដែរ រួមនឹងឈុតជានារី Cowboy។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីនេះ Selena Gomez បាននិយាយពីអារម្មណ៍របស់នាងក្រោយពីបែកគ្នាជាមួយអតីតសង្សារ Justin Bieber ថា ពេលនោះនាងមានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង។ Selena និយាយថា "ពេលនោះខ្ញុំមានអារម្មណ៍សោកសៅខ្លាំងប្រមាណពីរ បីខែ ហើយខ្ញុំមិនចង់ចេញពីផ្ទះឡើយ។ ខ្ញុំគិតថាខ្លួនឯង ដូចជាឆ្កួតនឹងស្នេហាខ្លាំងបន្តិច"។ ទោះយ៉ាងណា តារាចម្រៀងនិងសម្ដែងរូបនេះ ក៏បាននិយាយដែរថានាងមិនស្ដាយក្រោយអ្វីឡើយចំពោះរឿងនេះ ផ្ទុយទៅវិញស្នេហាដំបូងនេះបានធ្វើឲ្យនាងយល់ដឹងកាន់តែច្រើនពីជីវិត។
Justin Bieber និង Selena Gomez បានក្លាយជាគូសង្សារកាលពីឆ្នាំ២០១០ ដែលក្រោយមកគូស្នេហ៍មួយគូនេះ មានព័ត៌មានបែកគ្នា និងជួបគ្នាវិញជាច្រើនដង។ ពួកគេបានបែកគ្នាលើកចុងក្រោយកាលពីខែកញ្ញា ឆ្នាំ២០១៤ ដែលក្រោយមកក៏មានពាក្យចចាមអារ៉ាមថា Selena កំពុងសាងចំណងស្នេហ៍យ៉ាងស្អិតល្មួតជាមួយដៃគូចម្រៀងថ្មី គឺ DJ Zedd ៕
ចុចអាន៖Selena Gomez ប្រកាសដំណឹងល្អជាមួយដៃគូថ្មី
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ hollywoodlife