ការកម្សាន្តមើលបាតសមុទ្រដំបូងគេនៅខ្មែរយើងទេ តិចច្រឡំថាស្រុកគេទៅ !
- 2015-02-24 16:23:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការកម្សាន្តមើលបាតសមុទ្រដំបូងគេនៅខ្មែរយើងទេ តិចច្រឡំថាស្រុកគេទៅ !
ចន្លោះមិនឃើញ
ការលម្ហែថ្មីប្លែកមួយនេះ នាំមកជូនដោយ Scuba Nation ដែលផ្ដល់សិទ្ធទៅ PADY 5 Stars Dive Center ប្រចាំកម្ពុជាទទួលរៀបចំដំណើរកម្សាន្តដោយមុជទៅកាន់បាតសមុទ្រកម្ពុជាជាលើកដំបូងបង្អស់តាំងពីឆ្នាំ២០០២ មកម៉្លេះ។
ក្រុមការងារនឹងបង្វឹកអ្នកកម្សាន្តពីរបៀបហែលជ្រមុជទឹកជាមុនសិន មុននឹងចាប់ផ្ដើមចុះទៅទស្សនាទេសភាពប្លែកៗមិនធ្លាប់ឃើញនៅបាតសមុទ្រ បើអ្នកមិនទាន់ចេះមុជទឹកនៅឡើយ។ ក្រុមហ៊ុនក៏ មានបើកបង្រៀនវគ្គជ្រមុជទឹកក្នុងតម្លៃ៤៥ដុល្លារអាមេរិក ដោយអនុវត្តក្នុងអាងហែលទឹក ប៉ុន្តែបើអ្នកចង់អនុវត្តហមុជក្នុងសមុទ្រតែម្ដង គឺត្រូវចំណាយ៩០ដុល្លារ។
អ្វីដែលសំខាន់គឺថា រាល់ការជ្រើសរើសកញ្ចប់ដំណើរកម្សាន្តជ្រមុជទឹកណាមួយ ភ្ញៀវទាំងអស់ត្រូវឆ្លងកាត់ការពិនិត្យនិងពិគ្រោះយោបល់សុខភាពជាមុនសិន។ ធ្វើបែបនេះដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជនទាំងអស់ កុំឲ្យបារម្ភបញ្ហាគ្រោះថ្នាក់នានា។
ករណីបើអតិថិជនចេះមុជទឹកស្រាប់ ដើម្បីកម្សាន្តមុជទៅបាត់សមុទ្រមួយថ្ងៃពីព្រឹកដល់ល្ងាច អ្នកត្រូវចំណាយ ៩៥ដុល្លារ។ ទាំងនេះរាប់បញ្ចូលទាំងការផ្ដល់ជូនអាហារ២ពេល និងឧបករណ៍មុជទឹកមួយកំប្លេ។ ប៉ុន្តែបើអ្នកចង់កម្សាន្តមួយថ្ងៃមួយយប់ គឺត្រូវបង់ថ្លៃ ២២០ដុល្លារ ដោយគិតបញ្ចូលជាស្រេចនូវថ្លៃអាហារ ការស្នាក់នៅលើទូក និងឧបករណ៍ ហើយរាល់ការកម្សាន្តនៅបាតសមុទ្រ សុទ្ធតែមានអ្នកឯកទេសចាំណែនាំក្បែរអ្នកគ្រប់ពេលទាំងអស់។
តំបន់ដែលភ្ញៀវអាចមុជកម្សាន្តមើលធនធានធម្មជាតិនិងសម្រស់បាតសមុទ្រខ្មែរមានដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះតាំង និងកោះព្រិន។ ឯរដូវកាលដែលអាចគយគន់បាត់សមុទ្រកម្ពុជាស្អាតបំផុតនោះគឺចាប់ពីវិច្ឆិកា រហូតដល់ខែមេសា ព្រោះប៉ុន្មានខែនេះតំបន់មាត់សមុទ្រទទួលពន្លឺថ្ងៃជះខ្លាំង អាចឲ្យអ្នកមុជទឹកមើលឃើញរាល់ទេសភាពបាត់សមុទ្រយ៉ាងហោចណាស់១០ម៉ែត្រពីចម្ងាយ៕
ចុចអាន៖ សៀមរាប ត្រូវគេព្យាករជា គោលដៅ ដ៏ខ្លឹមសម្រាប់ទេសចរពិភពលោកឆ្នាំ២០១៥
ចុចអាន៖ ៨នាទីដើម្បីមើលអង្គរវត្តពីលើមេឃ អ្នកត្រូវចំណាយប៉ុន្មានដឹងអត់?
អត្ថបទ៖ Sabay Magazine រូបភាព៖ tripadvisor & Adventure