ដឹង​​អត់​ថា​ហេតុ​អ្វី​ Tevez ​ចូល​ចិត្ត​​បៀម​ក្បាល​ដោះ​ពេល​ទាត់​ចូល?

  • 2015-02-25 15:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ Juventus ​យក​ឈ្នះ​ក្រុម​ Borussia Dortmund ដោយ​លទ្ធផល ២-១ ក្នុង​ក្របខ័ណ្ឌ​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League វគ្គ ១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​មួយ​​យប់​មិញ​នោះ​ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ដាក់​ចម្ងល់​ថា​​តើ​ហេតុ​អ្វី​បាន​ជា​ខ្សែ​​ប្រយុទ្ធ​​ Carlos Tevez ​យក​ក្បាល​ដោះ​កូន​ក្មេង​មក​បៀម​ពេល​ដែល​ខ្លួន​រក​គ្រាប់​បាល់​បាន?

 

 

 

​រឿង​រ៉ាវ​នេះ​ប្រហែល​ជា​មាន​ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹង​ពី​មូលហេតុ​ទៅហើយ​ ហើយ​មួយ​ចំនួន​ទៀត​ក៏​ប្រហែល​មិន​ទាន់​ដឹង​ច្បាស់​នោះ​ដែរ។ ដូច្នេះ​ពេល​នេះ​ Sabay ​សូម​ជម្រាប​ជួន​​ថា​ហេតុ​ដែល​​កីឡាករ​ចាស់​វស្សា​ខាង​លើ​តែង​តែ​ធ្វើ​ដូច្នេះ​តាំង​ពី​នៅ​ Manchester United ​មក​នោះ​គឺ​ដោយសារ​រូប​គេ​ចង់​ប្រាប់​ទៅ​អ្នក​គ្រប់​គ្នា​ថា​គ្មាន​ថ្ងៃ​ណា​ដែល​បុរស​វ័យ​៣១​ឆ្នាំ​រូប​នេះ​ភ្លេច​ពី​ប្រពន្ធ​កូន​នៅ​ប្រទេស​អាហ្សង់ទីន​នោះ​ឡើយ។ មួយ​វិញ​ទៀត​ការ​ជញ្ជក់​ក្បាល​ដោះ​នេះ​គឺ​មានន័យ​ថា​ត្បិត​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​បាន​នៅ​មើល​ថែ​កូន​ស្រី​ទាំង​ពីរ​មែន ប៉ុន្តែ​ឪពុក​ម្នាក់​នេះ​តែង​តែ​គិត​ដល់​សុខទុក្ខ​កូន​ជា​និច្ច​មិន​ថា​ទៅ​ដល់​ទី​ណា​ឡើយ។

 

 

សូម​បញ្ជាក់​ថា​អតីត​កីឡាករ Manchester City ​រូប​នេះ​មាន​ប្រពន្ធ​ឈ្មោះ Vanesa ​និង​កូន​ស្រី​២​នាក់​គឺ​ Florencia ​និង​ Katia ​ដែល​ពួកគេ​ទាំង​នោះ​សព្វថ្ងៃ​កំពុង​ស្នាក់​នៅ​ប្រទេស​អាហ្សង់ទីន៕

 

ចុចអាន៖សេះ​បង្កង់ Juventus យក​ឈ្នះ​ក្រុម​ជើងឯក​រង​មក​ពី​អាល្លឺម៉ង់ BVB

 

​ដោយ​៖ មុន្នី រម្យ

អត្ថបទថ្មី