ទាំង​ការ​និយាយ និង​ ច្រៀង ខេម អាច​នឹង​វីវរ

  • 2015-03-02 16:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ម្នាក់​បាន​​​បក​ស្រាយ​ចម្រៀង "ទឹក​ភ្នែក​ក្មេងស្ទាវ" ស្ទើរតែ​ដូច​ទាំង​ស្រុង​ទៅ​នឹង​តារា​ចម្រៀង​ល្បី​ឈ្មោះ ខេម ក្នុង​ផលិតកម្ម​ ថោន។ មិន​ត្រឹម​តែ​​ច្រៀង​ដូច​ទេ សូម្បី​តែ​ការ​និយាយ​ស្ដី បេក្ខជន ងួន ស៊ីថេង ក៏​និយាយ​ស្រដៀង​ទៅ​តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត​ កំពង់ឆ្នាំង ថែម​ទៀត។

យុវជន ងួន ស៊ីថេង បក​ស្រាយ​ចម្រៀង​ស្ទើរតែ​ដូច​​ទាំង​ស្រុង​ទៅ​នឹង ខេម តារា​ចម្រៀង​របស់ ថោន

 

ទាំង​ទស្សនិកជន និង ​ក្រុម​គណៈកម្មការ​ក្នុង​កម្មវិធី ពេញ​ចិត្ត ឬ​អត់ របស់​ស្ថានីយ​ទូរទស្សន៍ បាន​កោត​សរសើរ​ដល់​បេក្ខជន​ខាង​លើ ពិត​ជា​មាន​សំឡេង​ដូច​គ្នា​មែនទែន​ទៅ​នឹង​ម្ចាស់​បទ "ខ្ញុំ​ខ្លាច​ហើយ​លុយ។

 

ក្រោយ​មក​ស្រាយ​ចម្រៀង​ចង់​យុវជន ងួន ស៊ីថេង ប្រាប់​ថា​ សំឡេង​របស់​គេ​គឺ​ស្អក​តាំង​ពី​កំណើត​ មិន​មែន​ធ្វើ​តាម ខេម​ឡើយ។ ហើយ​អ្វី​ដែល​ពិសេស​គឺ​លោក​អាច​​បក​ស្រាយ​​បទ​ចម្រៀង​របស់ ខេម​ស្ទើរតែ​គ្រប់​ទាំង​អស់៕

 

ចង់​ដឹង​ការ​និយាយ និង​ ការ​ច្រៀង​​យុវជន ងួន ស៊ីថេង ពិត​ជា​ដូច​តារា​ចម្រៀង ខេម ពិត​ឬ​យ៉ាង​ណា​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម?

http://youtu.be/VN-9MHIEdkI

 

     
អត្ថបទ៖ អ៊ីង សុឡា
អត្ថបទពេញនិយម