Google ​បញ្ចូល​មុខ​ងារ​ថ្មី​​​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ដឹង​ពី​គេហទំព័រ​ក្លែង​ក្លាយ​​​

  • 2015-03-02 16:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន Google បាន​បញ្ចូល​​មុខ​ងារ​ថ្មី​មួយ​ទៅ​ក្នុង​​ Web Browser 'Chrome' ​របស់​ខ្លួន​ សម្រាប់​​​អោយ​ដំណឹង​ទៅ​​អ្នក​ប្រើ​ប្រាស់​​បាន​ដឹង​ និង​ហាម​ប្រាម​​ ​នៅ​ពេល​ដែល​​ពួក​គេ​ចូល​ទៅ​កាន់​គេហទំព័រ​ណា​ដែល​ទាម​ទារ​ឲ្យ​អ្នក​ពួក​គេ​​ដំឡើង​កម្មវិធី​ Software ដែល​ពួក​គេ​មិន​ចង់​បាន។

 

​ក្រុមហ៊ុន Google បាន​ប្រកាស​នៅ​លើ​​​ online security blog ​របស់​ខ្លួន​​ថា​ក្រៅ​ពី​​​ហាម​អ្នក​ប្រើ​ប្រាស់​​ពី​ការ​ដំឡើង​កម្មវិធី​ដែល​ពួក​គេ​មិន​ចង់​បាន​​ វា​ក៏​​បង្ហាញ​នូវ​សារ​​រូបភាព​​ដូច​ខាង​ក្រោម​នៅ​ពេល​ដែល​ពូក​គេ​ចូល​ទៅ​កាន់​គេហទំព័រ​ណា​ដែល​បោក​បញ្ឆោត។​

 

 

​សារ​ហាម​នោះ​​នឹង​បញ្ជូន​ទៅ​អ្នក​ប្រើ​ប្រាស់​ដូច្នេះ​ពួក​គេ​នឹង​បាន​ដឹង​​ពេល​ពួក​គេ​បាន​ចូល​ទៅ​កាន់​គេហទំព័រ​ណា​ដែល​តម្រូវ​ឲ្យ​​​ដំឡើង​កម្មវិធី​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​ Search ។ ​បន្ថែម​ទៅ​ទៀត​នោះ​​ Google ​ក៏​បាន​​ណែ​នាំ​នូវ​ Framework ថ្មី​មួយ​ផ្សេង​ទៀត​សម្រាប់​ Search Engine របស់​ពួក​គេ​ដើម្បី​ជួយ​តាម​ដាន​ និង​កាត់​បន្ថយ​គេហទំព័រ​បោក​បញ្ឆោត​ និង​បង្កើន​នូវ​គុណភាព​នៃ​ការ​ស្វែង​រក។ ​ក្រុមហ៊ុន​ក៏​បាន​និយាយ​ទៀត​ដែរ​ថា​ខ្លួន​ក៏​គ្រោង​នឹង​បិទ Google ads ​ណា​ដែល​នាំ​ចូល​ទៅ​កាន់​គេហទំព័រ​​​បោក​ប្រាស់​​ទាំង​នោះ៕

 

អាន​បន្ត៖ ​អគារ​ថ្មី​របស់​ Google ​ឃើញ​​ហើយ​ពិត​ជា​ចង់​ទៅ​ទស្សនា​មែន!

 

ប្រែ​សម្រួល​៖ សំនៀង​ ប្រភព៖ firstpost