Justin Bieber កៀកកើយស្រីថ្មីទាំងស្រវឹងជោក ក្នុងថ្ងៃខួបកំណើត
- 2015-03-02 16:49:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber កៀកកើយស្រីថ្មីទាំងស្រវឹងជោក ក្នុងថ្ងៃខួបកំណើត
ចន្លោះមិនឃើញ
តារាចម្រៀងប៉ុបកាណាដា Justin Bieber បានប្រារព្ធខួបកំណើតរបស់ខ្លួនដោយជួលកោះឯកជនមួយនៅជិតប្រទេសហ្គ្រីណាដា សម្រាប់ការជប់លៀងយ៉ាងអ៊ូអរ កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។
យោងតាមសារព័ត៌មាន TMZ តារាចម្រៀងទើបឈានចូលវ័យ ២១ឆ្នាំរូបនេះ បានដោះអាវរាំដោយលើកដបស្រាគ្រវីក្នុងដៃ អំឡុងពេលជប់លៀងជាមួយមិត្តភ័ក្ដិ និងតារាម៉ូដែល Hailey Baldwin ដែលគេសង្ស័យថាជាសង្សារថ្មីរបស់គេ។
អ្នកចូលរួមមួយរូប បានបង្ហោះវីដេអូដែលគេថតបាននៅពេលដែលតារាចម្រៀងគ្រវីដបស្រារាំបទ “In Da Club” របស់តារាចម្រៀង 50 Cent។ តារាម៉ូដែលវ័យ ១៨ឆ្នាំ Hailey ដែលគេសង្ស័យថាជាសង្សារថ្មីរបស់ JB ក៏បានបង្ហោះរូបថតស្និទ្ធស្នាលជាមួយ Justin Bieber ដែរនៅថ្ងៃនោះ។ ដោយឡែកសង្សារចាស់របស់គេ គឺ Selena Gomez មិនបានបង្ហាញវត្តមានក្នុងកម្មវិធីនេះឡើយ។
ប៉ុន្មានសប្ដាហ៍មុន ម្ចាស់បទ “Baby” បានបង្ហាញមុខជាច្រើនដងក្នុងកម្មវិធី Ellen DeGeneres ក្នុងបំណងលុបលាងរឿងអាស្រូវកន្លងមកពាក់ព័ន្ធនឹងអត្តចរិតមិនសមរម្យរបស់គេ ដូចជាការគប់ពងទាលើផ្ទះអ្នកជិតខាង ការប្រណាំងឡានតាមផ្លូវសាធារណៈ និងការជប់លៀងអ៊ូអរដល់យប់ជ្រៅជាដើម។ ប៉ុន្តែតាមរយៈការជប់លៀងខួបកំណើតលើកនេះ គេឃើញថា Justin Bieber នៅតែដដែល ៕
ចុចអាន៖Justin Bieber ដោះអាវ ឲ្យគេគប់ពងទាជាច្រើនគ្រាប់ (វីដេអូ)
Justin Bieber និង Hailey Baldwin
Justin Bieber និងមិត្តភក្ដិ
ចុចអាន៖Justin Bieber ធ្វើឲ្យ Ellen ភ្ញាក់ផ្អើល សម្រាប់ថ្ងៃខួបកំណើត
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail