ឃុំ ប៉ុណ្ណាដែត​ ថា​ សុខ​ភាព​ម្ដាយ និង ​កូន​ល្អ​គ្មាន​អ្វី​ជា​បញ្ហា​ទេ

  • 2015-03-03 12:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ឃុំ ប៉ុណ្ណាដែត និយាយ​ថា សុខ​ភាព​ប្រពន្ធ និង ​កូន​ប្រុស​ទី ២ ​របស់​លោក​ល្អ​ជា​ធម្មតា មិន​មាន​អ្វី​ជា​បញ្ហា​ទេ។ លោក​បាន​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​ភរិយា ​យក់ ឋិតរដ្ឋា សម្រាល​បុត្រ​ទី ២ យប់​ម្សិលមិញ​ក្នុង​មន្ទីរពេទ្យ រ៉ូយ៉ាល់​រតនៈ។

 

សមាជិក​ក្រុម​ចម្រៀង EV Band និយាយ​​ថា៖ "អរ​ណាស់​បង ដោយ​កូន​ប្រុស​របស់​ខ្ញុំ​កើត​មក​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង។ ទាំង​ម្ដាយ និង​កូន​គឺ​សុខ​ភាព​រឹងមាំ​តែ​ពីរ​តែ​ម្ដង"។

 

យក់ ឋិតរដ្ឋា និង​កូន​ប្រុសទី២ សម្រាល​យប់​មិញ​នៅ​មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ

 

ឃុំ ប៉ុណ្ណាដែត បន្ត​ថា ​កូន​ប្រុស​ទី ២ របស់​លោក​កើត​មក​មាន​ទម្ងន់​ជិត ៣​ គីឡូ ហើយ​លោក​ត្រៀម​នឹង​យក​ម្ដាយ​កូន​ទាំង​ពីរ​ទៅ​សម្រាក​នៅ​ផ្ទះ​ក្នុង​រយៈ​ពេល​​បី​ទៅ​បួន​​ថ្ងៃ​ខាង​មុខ​ទៀត។

 

តារា​ចម្រៀង​រូប​នេះ​មិន​ទាន់​គិត​ពី​គម្រោង​យក​បុត្រ​ទី ៣ នៅ​ឡើយ​ទេ ដោយ​រយៈ​ពេល​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​ទៀត​ទើប​គិត។ លោក​ថា​ប្រសិន​បើ​ចង់​បាន ភរិយា ក៏​ដូច​ជា ​ខ្លួន​ផ្ទាល់​ចង់​បាន​កូន​​ស្រី​វិញ។ តែ​ទោះ​ជា​យ៉ាង​ណា​លោក​ថា​ អាស្រ័យ​លើ​ពេលវេលា។

 

ដោយ​ឡែក​និយាយ​ពី​អាជីព​ជា​អ្នក​ចម្រៀង​របស់ យក់ ឋិតរដ្ឋា អតីត​តារា​ចម្រៀង​រូប​នេះ ​ប្រាប់ថា​ ប្រពន្ធ​របស់​ខ្លួន​គឺ​នៅ​តែ​បន្ត​តទៅ​ទៀត​មិន​ទាន់​ផ្អាក​ទេ។ បន្ទាប់​ពី​សុខ​ភាព​ម្ដាយ និង ​កូន​ល្អ​ប្រសើរ​នឹង​វិល​ចូល​សិល្បៈ​វិញ ព្រោះ​ការងារ​ក្នុង​ផលិតកម្ម​ជា​​​ច្រើន​កំពុង​រង់ចាំ។

 

“ប្រពន្ធ​ខ្ញុំ​គាត់​នៅ​តែ​បន្ត​ច្រៀង​ទៀត មិន​ទាន់​គិត​ពី​រឿង​ផ្អាក​សិល្បៈ​ទេ។ គាត់​ចង់​បម្រើ​ទស្សនិកជន​តទៅ​ទៀត ពេល​រឹងដៃរឹងជើង​គាត់​វិល​មក​កាន់​វិថី​ចម្រៀង​វិញ"។ ឃុំ ប៉ុណ្ណាដែត បន្ថែម​ដូច្នេះ។

 

បុត្រ​ប្រុស​ទី ១ របស់ ឃុំ ប៉ុណ្ណាដែត និង​ យក់ ឋិតរដ្ឋា មក​ទល់​នឹង​​ពេល​នេះ​មាន​វ័យ​ជិត ៨ ​ឆ្នាំ​ហើយ។ រីឯ​ចំណង​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ​វិញ ​គឺ​មាន​រយៈ​ជាង ៩​ឆ្នាំ​ គិត​មក​ត្រឹម​ពេល​នេះ៕

 

 

 

អានអត្ថបទបន្ត៖ ទាំង​ការ​និយាយ និង​ ច្រៀង ខេម អាច​នឹង​វីវរ

អានអត្ថបទបន្ត៖ចាងហ្វាង​ផលិតកម្ម LD Picture លៀក លីដា ចូល​រោង​ការ​ យប់​មិញ

អានអត្ថបទបន្ត៖ រឿង “បេសកកម្ម​មរណៈ ” ត្រៀម​ចាក់​បញ្ចាំង​ថ្ងៃទី៤ នៅ​​រោង

 

អត្ថបទ៖ អ៊ីង សុឡា

រូបថត៖ Facebook Yuk Thet Rotha