ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​ថ្មី​ពី​កូន​ខ្មែរ​នៅ កូរ៉េ មិន​ចាញ់​អ្នក​​​ក្នុង​ស្រុក​ទេ

  • 2015-03-03 17:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចម្រៀង​មួយ​បទ​ជា​ការ​និពន្ធ​ថ្មី​ទាំង​ទំនុក​ភ្លេង(Melody) និង​ទំនុក​ច្រៀង​ពី​ស្នាដៃ​កូន​ខ្មែរ​នៅ​ប្រទេស កូរ៉េ ពិត​ជា​មាន​ភាព​ទាក់ទាញ មិន​ចាញ់​អ្នក​និពន្ធ​ក្នុង​ស្រុក​ប៉ុន្មាន​ទេ។

 

  តាម​រយៈ​ការ​ចែក​ចាយ​ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម Facebook បទ​ចម្រៀង "លុប​ស្នេហ៍​ក្បត់​ពី​បេះ​ដូង​ស្មោះ" ជា​បទ​ដំបូង​របស់ Galaxy Entertainment ដែល​ជា​ការ​និពន្ធ ទំនុក​ច្រៀង និង​ទំនុក​ភ្លេង​ដោយ Mr H។

 

បទ​ចម្រៀង​ខាង​លើ​ទទួល​ការ​ចាប់​អារម្មណ៍​ និង​កោត​សរសើរ​ពី​បណ្ដា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook រួម​នឹង​ការ​ជួយ Share ត​គ្នា​ថែម​ទៀត។ ក្នុង​នោះ​ក៏​ស្នើ​ឱ្យ​ជួយ​គាំទ្រ​ស្នាដៃ​និពន្ធ​ថ្មី​របស់​កូន​ខ្មែរ​​នៅ​ កូរ៉េ​រូប​នេះ​ផង​ដែរ៕

ចង់​​ដឹង​ការ​និពន្ធ ទំនុកច្រៀង និង​ទំនុក​ភ្លេង​កូន​ខ្មែរ​នៅ​ កូរ៉េ ទាក់ទាញ​កម្រិត​ណា ទស្សនា​ស្ដាប់​ទាំង​អស់​គ្នា​ដោយ​ចុច Link ខាង​ក្រោម។

 

ស្ដាប់​បទ "លុប​ស្នេហ៍​ក្បត់​ពី​បេះ​ដូង​ស្មោះ" សូម​ចុច​ត្រង់​នេះ...

 

   

  អត្ថបទ៖ អ៊ីង សុឡា