សាលា​គំរូ​​​​មួយ​នៅ​​សៀមរាប​​ដោះ​​ស្បែក​​ជើង​​ទុក​​មាត់​ទ្វារ​មុន​ចូល​រៀន

  • 2015-03-03 17:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​គំរូ​មួយ​ក្នុង​ចំណោម​សាលា​ចំណេះ​ដឹង​ទូទៅ​ទាំង​ឡាយ ​​​ ​​ថ្នាក់​រៀន​​​មួយ​ចំនួន​នៃ​វិទ្យាល័យ​ ហ៊ុន សែន​ វត្តស្វាយ​​ ស្ថិត​នៅ​ក្រុង​សៀមរាប ខេត្ត​​​សៀមរាប​​ ​សិស្សានុសិស្ស​​ស្ម័គ្រ​ចិត្ត​​ដោះ​ស្បែក​ជើង​ដាក់​មុខ​ថ្នាក់​មុន​​​ចូល​រៀន​។   ​​ជាក់​ស្ដែង​ដូច​នៅ​ក្នុង​​រូប​ថត​ខាង​ក្រោម​ស្រាប់​ ​សិស្ស​​ថ្នាក់​ទី​ ១០ ​រៀន​វេន​​ព្រឹក​​​​​បាន​ដោះ​ស្បែក​ជើង​​តម្រៀប​​គ្នា​មុន​​​ចូល​​​ក្រេប​យក​ចំណេះ​វិជ្ជា​ពី​​​​លោក​​គ្រូ​​​អ្នក​គ្រូ។   ទាក់​ទិន​​នឹង​សកម្មភាព​​​​​គំរូ​នេះ​ អ្នក​គ្រូ​ សុខ​ ហ៊ុច ​នាយិកា​រង​នៃ​​​វិទ្យាល័យ​ខាង​លើ​បាន​ប្រាប់​​​ថា ​​"អូន​ ...​មុន​ដំបូង​យើង​ប្រាប់​​ក្មេងៗ​ថា​​​ ​បើ​ផ្ទះ​យើង​មាន​ក្រឡា​ការ៉ូ​បែប​នេះ​យើង​ហ៊ាន​ពាក់​ស្បែក​ជើង​ចូល​អត់។ ​​យើង​មិន​ពាក់​ទេ​ ​ហើយ ទី​នេះ​ដូច​គ្នា។​ ដូច្នេះ សូម​ចាត់​ទុក​សាលា​រៀន​ដូច​ផ្ទះ​យើង​ផង”។   នាយិកា​រង​បន្ត​ទៀត​​ថា​​ក្រោយ​ការ​​ណែនាំ​ខ្លះៗ ​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​ ​បន្ទាប់​ពី​កូន​សិស្ស​បាន​យល់​ពី​តម្លៃ​​នៃ​ភាព​​ស្អាតស្អំ​​​ក្នុង​​ថ្នាក់​រៀន។ ​​ផ្ទុយ​ពី​ថ្នាក់​​រៀន​ដែល​មាន​​ក្រឡា​ការ៉ូ​ កូន​​សិស្ស​​អាច​ពាក់​ស្បែក​ជើង​​ចូល​រៀន​បាន​ធម្មតា៕

 

ចុច​អាន សិស្ស​នៅ​ភ្នំពេញ​ល្បី​រឿង​ប្រើ​​ ស្មាតហ្វូន​ ចុះ​​សិស្ស​នៅ​វិទ្យាល័យ​ អង្គរ​វិញ?

 

ចុច​អាន ​សិស្ស​​ឆ្នើម​ៗ​​ ៣០​នាក់​ប្រចាំ​​​សៀមរាប​ ត្រៀម​​ដណ្ដើម​​​​​ជយលាភី​​​សិស្ស​ពូកែ​ទូទាំង​ប្រទេស  

 
 

អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី