១គ្រាប់របស់ Coutinho ស៊ុតចូល Man City សូម្បីគេហទំព័រសិចក៏បង្ហោះដែរ
- 2015-03-03 16:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១គ្រាប់របស់ Coutinho ស៊ុតចូល Man City សូម្បីគេហទំព័រសិចក៏បង្ហោះដែរ
ចន្លោះមិនឃើញ
កីឡាករតូចល្អិត Philippe Coutinho កំពុងតែក្លាយជាកីឡាករសំណប់ចិត្តរបស់អ្នកគាំទ្រក្រុមហង្សក្រហម Liverpool ព្រោះតែទម្រង់លេងរបស់គេ ឡើងជើងគួរឲ្យស្ងើចសរសើរ។ ជាពិសេស គ្រាប់បាល់១គ្រាប់ ដែលកីឡាករប្រេស៊ីលរូបនេះស៊ុតចូលក្រុម Manchester City កាលពីថ្ងៃអាទិត្យ ដោយជាប់ជាគ្រាប់បាល់ដ៏ល្អបំផុតប្រចាំសប្ដាហ៍នោះ កាន់តែភ្ញាក់ផ្អើលថែមទៀត ព្រោះតែឃើញវត្តមាននៅលើគេហទំព័រសិចមួយ។
ខ្សែបម្រើវ័យ២២ឆ្នាំ ដែលជាមិត្តភ័ក្ដិដ៏ជិតស្និតជាមួយនឹង Neymar រូបនេះ បានស៊ុតបាល់ជើងស្ដាំក្រៅប្រអប់គ្រោះថ្នាក់ បំប៉ោងសំណាញ់ទីក្រុមមេឃខៀវយ៉ាងស្អាត និងជួយឲ្យក្រុមហង្សក្រហម ទទួលបាន ៣ពិន្ទុពេញ នៅកីឡដ្ឋាន Anfield។
វីដេអូ ដែល Coutinho ស៊ុតចូល Man City នោះត្រូវបានមនុស្សម្នាក់បង្ហោះនៅលើគេហទំព័រសិចមួយឈ្មោះថា "Pornhub"។ ទោះយ៉ាងណា គេមិនអាចដឹងថា អ្នកបង្ហោះនោះជាអ្នកគាំទ្រក្រុមហង្សក្រហម ឬក៏ដោយសារតែគ្រាប់បាល់នោះពិតជាអស្ចារ្យយ៉ាងណានោះទេ៕
ចង់ដឹងគ្រាប់បាល់ Coutinho ស៊ុតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
http://youtu.be/vCSJOBi6zMg
ចុចអាន៖ ហង្សក្រហម នៅតែមិនចាញ់ក្នុងឆ្នាំ២០១៥ ក្រោយឈ្នះ Man City យប់មិញ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ 101GreatGoals