បុរស​ចំណាស់​ដើរ​​​ទៅ​ធ្វើ​ការ​ជាង​៥៦​គីឡូ​ម៉ែត្រ​រាល់ថ្ងៃ ​រក​លុយ​​ព្យាបាល​ប្រពន្ធ​ឈឺ

  • 2015-03-03 18:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​អាយុ​៦១​ឆ្នាំ​ម្នាក់ ​បាន​​ដើរ​ទៅ​ធ្វើការ​​ចម្ងាយ​​៣៥ម៉ាយល៍ ឬ​ជាង​៥៦គីឡូម៉ែត្រ​​​ជា​រៀងរាល់​ថ្ងៃ ដើម្បី​​ទៅ​​ធ្វើការ​​​វេន​យប់​ ​​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​​ភរិយា​ដែល​ឈឺ​នៅ​ផ្ទះ។

 

 

លោក Steven Simoff ធ្វើការ​នៅ​កាស៊ីណូ​មួយ​កន្លែង​ក្នុង​តំបន់ Osceola រដ្ឋ Iowa តែ​គាត់​រស់នៅ​ទីក្រុង Davis ហើយ​ជា​រៀងរាល់ថ្ងៃ​លោក​​បាន​ចំណាយ​ពេល​ជាង​ប្រាំមួយ​ម៉ោង​ដើរ​ដោយ​ជើង​ទៅ​ធ្វើការ។ លោក​តា​​ត្រូវ​ចំណាយ​លុយ​ច្រើន​ចាប់​តាំងពី​លោក​យាយ​ Renee ទទួលរង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​​តាំង​ពី​ប្រាំបួន​ឆ្នាំ​មុន។

 

 
 

ប្រាក់ចំណូល​ដែល​បាន​មកពី​ការ​ធ្វើការ​នៅ​កាស៊ីណូ​ក្នុង​មួយ​ម៉ោង៩,០៧​ដុល្លារ។ លោកតា Simoff បាន​និយាយ​ថា​ក្រុម​គ្រួសារ​របស់​លោក​មិន​​មាន​លទ្ធភាព​ជួល​ផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ​នោះ​ទេ​ ទើប​ជួល​ផ្ទះ​​​នៅ​ទីក្រុង Davis ​ដែល​មាន​តម្លៃ​ត្រឹម​​៤០០​ដុល្លារ​ក្នុង​មួយ​ខែ។ លោកមាន​រថយន្ត​ Ford Windstar minivan មួយ​គ្រឿង​ដែរ តែ​លោក​គ្មាន​លទ្ធភាព​ទិញ​សាំង​​នោះ​ទេ ដូច្នេះ​ហើយ​បាន​ជា​លោក​សម្រេច​ចិត្ត​ដើរ​លើ​ផ្លូវ​ដ៏​ឆ្ងាយ ពោល​គឺ​​លោក​ត្រូវ​ចេញ​ពី​ផ្ទះ​តាំង​ពី​​ម៉ោង​ ៣:៣០នាទី​ល្ងាច ដើម្បី​ចូល​ធ្វើ​ការ​នា​ម៉ោង​១១យប់។

 

 កាស៊ីណូដែល Simoff ធ្វើការ

 

ទោះជា​​យ៉ាងណា​ក្ដី ​វិធីសាស្ត្រ​សន្សំ​សំចៃ​​ដោយ​ការ​ដើរ​នេះ ក៏​មាន​គុណវិបត្តិ​​ដែរ ​គឺ​លោក​ត្រូវ​​ទិញ​ស្បែកជើង​ថ្មី​​១គូ​ជា​រៀងរាល់​ពីរ​ខែ​ម្ដង៕

 

ចុចអាន៖បុរស​​ចំណាស់​ម្នាក់​​ជិះកង់​ជុំវិញ​ពិភពលោក​​ ​ប្រើ​ពេល​អស់​១៨​ឆ្នាំ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖dailymail