បុរស​ម្នាក់​សុខចិត្ត​រស់នៅ​ក្នុង​រូងភ្នំ ​ដើម្បី​ទុក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ

  • 2015-03-04 22:35:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​វ័យ​៣៥​ឆ្នាំ​ម្នាក់ ​ដែល​ធ្វើការ​ជា​កម្មករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ក្នុង​ទីក្រុង Jinan ប្រទេស​ចិន បាន​និយាយ​ថា​លោក​ត្រូវ​រស់នៅ​ក្នុង​រូង​ងងឹត និង​ចង្អៀត​មួយ ជំនួស​ការ​រស់​នៅ​ក្នុង​ផ្ទះ​ជួល ​ប្រហែល​ប្រាំមួយ​ខែ​មក​ហើយ​ ដើម្បី​​​ទុក​ប្រាក់​សន្សំ​​​​ផ្ញើ​​ជូន​ក្រុម​គ្រួសារ​ដែល​រស់នៅ​ទីក្រុង Handan ខេត្ត Hebei  ប្រទេស​ចិន។

 

 

បុរស​ដែល​មាន​ឈ្មោះ​ថា​ Shi Zhiyong នេះ​​ ជា​អ្នក​រក​ប្រាក់​តែ​ម្នាក់​គត់​ក្នុង​​គ្រួសារ​ ដែល​រួមមាន​ឪពុក ម្ដាយ ប្រពន្ធ និង​កូនប្រុស​ពីរ​នាក់។ Shi បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ការងារ​ជា​កម្មករ​នេះ​ បាន​ប្រាក់​ត្រឹមតែ​៤៧៨​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ហើយ​ត្រូវ​ផ្ញើ​ប្រាក់ ២៨៧ ដុល្លារ​ទៅ​ស្រុក​កំណើត ហើយ​៣១​ដុល្លារ​ទៅ​សម្រាប់​ថ្លៃ​ឈ្នួល​ទូរសព្ទ​ និង​ស្រា ​តែ​ក្រុមហ៊ុន​ជួយ​ផ្ដល់​អាហារ​បី​ពេល។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​លោក​សម្រេច​ចិត្ត​រស់​នៅ​ក្នុង​រូង​ភ្នំ ជំនួស​ឲ្យ​ការ​នៅ​ក្នុង​ផ្ទះ​ជួល​ដែល​ត្រូវ​បង់​មួយ​ខែ​១៥ដុល្លារ។

 

 
 
 

ចាប់ពី​ខែ​កញ្ញា​មក​​ លោក​បាន​ប្រាប់​គ្រួសារ​ថា​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​របស់​ក្រុមហ៊ុន ដើម្បី​កុំ​ឲ្យ​គ្រួសារ​បារម្ភ។ តែ​ធាតុ​ពិត​ លោក​រស់​នៅ​ក្នុង​រូង​ភ្នំ ដែល​​ត្រូវ​ភ្ញាក់​ពី​គេង​នៅ​ម៉ោង​៦ព្រឹក ទៅ​ប្រើ​បន្ទប់​ទឹក​ក្រុមហ៊ុន ហើយ​ពេល​ត្រលប់​​មក​វិញ​​ត្រូវ​ងូត​ទឹក​ក្នុង​បន្ទប់​ទឹក​សាធារណៈ​នៅ​ជិត​រូង​ភ្នំ​នោះ៕

 

ចុចអាន៖អតីត​គ្រូ​បង្រៀន បង្កើត​ឧបករណ៍​តន្ត្រី​ចម្រុះ​អូស​តាម​កង់ ល្បី​ពេញ​ប្រទេស​ចិន

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist