Peypey Dy ស្ទុះ​មិន​រួច ពី​រឿង​ឡប់ៗ

  • 2015-03-12 17:35:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៥ រឿង​ហើយ ដែល Peypey Dy បាន​សម្ដែង បន្ទាប់​ពី​លោក​បាន​ប្រលូក​ក្នុង​វិថី​សិល្បៈ​ កាល​​ឆ្នាំ ២០១៣។ តារា​រូប​នេះ និយាយ​ប្រាប់ Sabay ថា លោក​ស្ទុះ​មិន​រួច​​ពី​រឿង តួ​ឡប់ៗ ឆ្កួតៗ ម្ញ៉ិកម្ញ៉ក់។

 

 

Peypey Dy បាន​រៀប​រាប់​ឲ្យ​ដឹង​ថា រឿង​ដំបូង​ដែល​លោក​បាន​ថត​មាន​ឈ្មោះ​ថា "ព្រាយ​បាត​បល្ល័ង្ក" បន្ទាប់​មក​មាន​រឿង បេសកកម្ម​មរណៈ, ភូមិគ្រឹះ​បិសាច, ថា​ខូច​ខូច​មែន, និង រឿង ព្រលឹង​ Face​book”។ លោក​បាន​បញ្ជាក់​ថា ទាំង ៥ រឿង​នេះ អ្នក​ដឹក​នំាសម្ដែង តម្រូវ​ឲ្យ​លោក​ដើរ​តួ ឡប់ៗ ឆ្កួតៗ ម្ញ៉ិកម្ញ៉ក់ ជា​ដើម មិន​ដែល​បាន​តួ ល្អៗ​ដូច​គេ​ឡើយ។ បែប​នេះ​ក្ដី Peypey Dy ពេញ​ចិត្ត​សម្ដែង​​តួ​បែប​នេះ ព្រោះ​អត្តចរិត​​ត្រូវ​នឹង​ចរិត​ពី​ធម្មជាតិ​របស់​លោក​ ហើយ​ PeyPey Dy ​នឹង​បន្ត​​ធ្វើ​ចរិត​បែប​នេះ បន្ត​ទៅ​ទៀត។  

ក្រៅ​ពី​ថត​រឿង Peypey Dy ក៏​ធ្លាប់​សម្ដែង​ខារ៉ាអូខេ ថត​ស្ប៉ត​ពាណិជ្ជកម្ម និង ​ថត​កម្មវិធី​ទូរទស្សន៍ បាន​មួយ​ចំនួន ហើយ​បច្ចុប្បន្ន​លោក​ក៏​ជា ពិធី​ករ ឲ្យ​កម្មវិធី​មួយ​ចំនួន​ផង​ដែរ។  

Peypey Dy ត្រូវ​បាន​​មហាជន​ស្គាល់ ចាប់​អារម្មណ៍ តារា​រយៈ​ចរិត​​ជា​ភេទ​ទី ៣ ក្នុង​បណ្ដាញ​​សង្គម។ ប្រជាប្រិយភាព​របស់​លោក បាន​ផ្ទះ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ ២០១៣ ហើយ​​​អ្នក​ដឹក​នាំ រឿង​មួយ​ចំនួន​ហៅ​លោក​​ទៅ​សម្ដែង​​រឿង ​សាក​ល្បង និង មាន​ឱកាស​បាន​ថត ជា​បន្តបន្ទាប់។

 

 

 

មួយ​រយៈ​ចុង​ក្រោយ​នេះ Peypey Dy ប្រាប់​ថា មិន​ទាន់​មាន​ផលិតកម្ម​ណា ហៅ​លោក​ថត​ទៀត​ទេ ប៉ុន្តែ​ បច្ចុប្បន្ន​លោក​កំពុង​តែ​មមាញឹក​ធ្វើ​ជា ពិធី​ករ តាម​កម្មវិធី​ផ្សេងៗ និង ជាប់​កុងត្រា ផ្សព្វផ្សាយ​​ផលិតផល​ឲ្យ​ក្រុម​មួយ​ចំនួន៕

 

អានអត្ថបទ៖ មង្គលការ​​សេដ្ឋី​ខ្មែរ ​គិត ម៉េ​ង​ ​អ្នក​កំដរ​​​សុទ្ធ​តែ​​​ឧកញ៉ា-​ជំទាវ-​ឈុត​កូន​ក្រមុំ​១៤ម៉ូដ​ ថ្មី​ទាំង​អស់ អានអត្ថបទ៖ សេដ្ឋី​ផ្នែក​សារ​គមនាគមន៍ គិត ម៉េង ព្រមាន​លើ​អ្នក​បង្កើត​គណនី​ Facebook ក្លែងក្លាយ

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី