វីរីយ៉ា ចេះចំហដើមទ្រូង ព្រោះអ្នកដឹកនាំរឿង
- 2015-03-12 18:41:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរីយ៉ា ចេះចំហដើមទ្រូង ព្រោះអ្នកដឹកនាំរឿង
ចន្លោះមិនឃើញ
ដោយសារតែអ្នកដឹកនាំរឿង បានធ្វើឱ្យស្រីស្អាត វីរីយ៉ា ក្លាយជាតារាស្រីម្នាក់និយមស្លៀកពាក់បែបសិចស៊ីចំហដើមទ្រូងរហូតមកដល់សព្វថ្ងៃ។ សាមីខ្លួនបានប្រាប់ Sabay កាលពីពេលថ្មីនេះ។
វីរីយ៉ា ប្រាប់ថា៖ "ហ៊ឹម!...ស្ទើរគ្រប់រឿងទៅហើយ ពូកគាត់តែងហៅខ្ញុំហ្នឹងថតជាតួស្លៀកពាក់សិចស៊ី និង កាចឆ្លាស់ ទៅជាទម្លាប់ហើយ"។ វីរីយ៉ា មិនបានប្រាប់ពីចំនួនរឿង ដែលអ្នកនាំតម្រូវឱ្យថតសិចស៊ីកន្លងមកនោះទេ។ ប៉ុន្តែតារារូបនេះបន្ថែមថា ការប្រឡូកនៅក្នុងសិល្បៈប៉ុន្មានឆ្នាំចុងក្រោយ គឺពោរពេញដោយការស្លៀកពាក់បែបសិចស៊ីពិតមែន។ ជាក់ស្ដែងនៅក្នុងសកម្មភាពថតMVសម្រាប់អាល់ប៊ុមចូលឆ្នាំរបស់ផលិតកម្ម រស្មីស្ទឹងសែន ប៉ុន្មានថ្ងៃមុនជាដើម។
ជាមួយគ្នានោះ វ៉រីយ៉ា បញ្ជាក់ថា៖“អឺ!..ខ្ញុំសិចស៊ីមែន ប៉ុន្តែ មិនឱ្យជ្រុលពេកទេ អញ្ចឹងហើយដូចមិនភ័យចំពោះការរិះគន់ពេកដែរ"។ ប៉ុន្តែម្ចាស់ហាងកាហ្វេម្ដុំវត្តភ្នំរូបនេះឱ្យដឹងទៀតថា នាងក៏ជាគំរូសិចស៊ីជាងគេនៅក្នុងហាងផងដែរ សម្រាប់បុគ្គលិកផ្សេងទៀត ព្រោះនេះជាផ្នែកមួយទាក់ទាញអតិថិជនមកផឹកកាហ្វេកាន់តែច្រើនឡើង។
ម្យ៉ាងទៀត មុខរបរលក់កាហ្វេចំណាយដើមទុនជិត ១ ម៉ឺនដុល្លារ ជាប្រភពចំណូលមួយសំខាន់ និង អាចផ្ដល់ការងារដល់ស្ត្រីជិត១០នាក់ផងដែរ។ ដោយឡែក វីរីយ៉ា ចាត់ទុកថា អាជីពសិល្បៈជាចំណូលបន្ទាប់បន្សំប៉ុណ្ណោះ ដែលចំណាយលើការតុបតែងខ្លួនស្ទើរមិនគ្រប់។ យ៉ាងណា នាងបង្ហាញជំហរថា មិនបោះបង់សិល្បៈនោះទេ ព្រោះជាការស្រលាញ់ ហើយយឹតយោងឱ្យមានកេរ្តិ៍ឈ្មោះរហូតមកដល់បច្ចុប្បន្ន៕
អានអត្ថបទ៖ អត្ថន័យនៃឈ្មោះកូនស្រី Cute របស់ សារ៉ាយ សក្ខណា ពិតមិនធម្មតា!
អានអត្ថបទ៖ ដឹងអត់តារាល្បីអស់ហ្នឹង បានច្រៀងមង្គលការ អ្នកឧកញ៉ា គិតម៉េង?
អត្ថបទ៖ សំ ជំនាញ រូបថត៖ សាមីខ្លួន