តារា​ល្បី​ណា​​ខ្លះ ​​ទៅ​​ច្រៀងនៅ​​មង្គលការសេដ្ឋីខ្មែរថ្ងៃ ២០ មីនា នេះ?

  • 2015-03-12 17:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, មាស សុខសោភា បាន​ប្រាប់​ Sabay ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ ពួកគេ​ ពុំ​បាន​ទទួល​លិខិត​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស ឬ អញ្ជើញ​ឲ្យ​ចូល​ច្រៀង​នៅ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នកឧកញ៉ា គិត​ម៉េង និង ស្រីតូច ចំណាន អនាគត​ភរិយា​ពេញ​ច្បាប់​នោះទេ។

 

លោក ខេមរៈ សិរីមន្ត តារា​ចម្រៀង​ជួរ​មុខ​មក​ពី​ផលិត​កម្ម​សាន់ដេ បាន​ប្រាប់​គេហទំព័រ Sabay ថា រហូត​មក​ទល់​នឹង​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​សំបុត្រ ឬ ហៅ​ទូរសព្ទ​ណាមួយ​ឲ្យ​ចូលរួម​កម្មវិធី​មង្គល​អ្នក​ឧកញ៉ា​ទេ។

ត្បិតតែ​ សិរីមន្ត​ ធ្លាប់​មាន​ទំនាក់ទំនង​ខ្លះៗនិងអ្នក​ឧកញ៉ា គិត​ម៉េង​ក្ដី ក៏​សិរីមន្ត បញ្ជាក់​ថា "ខ្ញុំ​អត់​ទាន់​ទទួល​ទេ​បង ខ្ញុំ​ក៏​ធ្លាប់​មាន​ទំនាក់​ទំនង​ជា​មួយ​គាត់​ដែរ កាល​ខ្ញុំ​គ្រោះ​ថ្នាក់​ចរាចរណ៍​គាត់​ធ្លាប់​សួរ​សុខទុក្ខ​ខ្ញុំ"។ ប៉ុន្តែ ប្រសិន​បើ​មាន​ការ​ហៅ​​ឲ្យ​​ចូលរួម​កម្មវិធី​ ខ្ញុំ​នឹង​ទៅ​ចូលរួម ព្រោះ​ជា​កម្មវិធី​ធំ នោះ​​ជា​ការ​ផ្ដល់​កិត្តិយស​ដល់​រូប​ខ្ញុំ​ដែរ។

លោក ព្រាប សុវត្ថិ តារា​ចម្រៀង​កំពូល​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និយាយ​ដោយ​ខ្លី​​ថា "អត់​ទេ​ ខ្ញុំ​រវល់ "។ ស្រដៀង​គ្នា​នេះ​ដែរ តារា​ចម្រៀង​លំដាប់​កំពូល​ និង ម្ចាស់​ពាន​អាណាចក្រ​តារា​ កញ្ញា មាស សុខសោភា មក​ពី​ផលិតកម្ម​ថោន បាន​ប្រាប់​គេហទំព័រ Sabay ដែរ​ថា "ខ្ញុំ​អត់​ទទួល​បាន​ការ​អញ្ជើញ​ដែរ​បង"។

អ្នក​ឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន អតីត​តារា​ចម្រៀង និង ពិធី​ការិនី ត្រៀម​ចូល​រោង​ជ័យ​ នៅ​ថ្ងៃ​ទី ២០ ខែ មីនា ឆ្នាំ ២០១៥ ខាង​មុខ​នេះ។ ព័ត៌មាន​​ពី​ការ​ចូល​រោង​ការ​ បាន​ក្លាយ​ជាដំណឹង​​ផ្លូវ​ការ​ តាម​រយៈ​ធៀបការ​ដែល​ទម្លាយ​ចេញ​​នៅ​លើ​បណ្ដាញ​សង្គម។ ប្រភព​បាន​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា នៅ​ក្នុង​ពិធី​មង្គល​នេះ ក៏ពុំ​មាន​ការ​អញ្ជើញ​អ្នក​ច្រៀង​កាត់​សក់​ជា​អ្នក​កំប្លែង​ទូរទស្សន៍​ និង សិល្បករ​ជា​មិត្ត​ កូនក្រមុំនោះ​ដែរ៕

 

សេដ្ឋី​ផ្នែក​សារ​គមនាគមន៍ គិត ម៉េង ព្រមាន​លើ​អ្នក​បង្កើត​គណនី​ Facebook ក្លែងក្លាយ

​មង្គលការ​​សេដ្ឋី​ខ្មែរ ​គិត ម៉េ​ង​ ​អ្នក​កំដរ​​​សុទ្ធ​តែ​​​ឧកញ៉ា-​ជំទាវ-​ឈុត​កូន​ក្រមុំ​១៤ម៉ូដ​ ថ្មី​ទាំង​អស់

ចេញ​ធៀបការ ស្រីតូច ចំណាន ជាមួយ​អ្នកឧកញ៉ា គិត ម៉េង ​ហើយ!

អ្នក​ឧកញ៉ា​ គិត​ ម៉េង ត្រៀម​សម្ពោធ​​វិទ្យុ​ចុងឆ្នាំនេះ

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី