​មិត្ត​ស្រី​ De Gea ​ថា​មិន​ចូល​ចិត្តទីក្រុង​​ Manchester

  • 2015-03-13 23:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​ស្រី​​​​​របស់​​អ្នកចាំទី David De Gea នៃ​ក្រុម​ Manchester United ​ដែល​ជា​តារា​ចម្រៀង​ និង​តួ​សម្ដែង​ដ៏​ល្បី​របស់​ប្រទេស​អេស្ប៉ាញ​​ ​​បាន​និយាយ​​​នៅ​លើ​ទូរទស្សន៍​​​បើក​ចំហ​ថា​ នាង​មិន​ចូល​ចិត្ត​ទី​ក្រុង​ Manchester ​នោះ​ទេ។

 

នាង​ Edurne Garcia ​ដែល​កំពុង​តែ​រស់​នៅ​ទី​ក្រុង ​Madrid ​នៃ​ប្រទេស​អេស្ប៉ាញ​លើក​ឡើង​​ដូច​នេះ អាច​នឹង​ចង់​​ល្បួង​អ្នកចាំទី​​ដៃ​ស្អិត របស់​ក្រុម​បិសាច​ក្រហម ឲ្យ​ត្រឡប់ទៅ​​លេង​នៅ​​​ប្រទេស​អេស្ប៉ាញ​វិញ ស្រប​ពេល​ដែល​ក្រុម Real Madrid ​កំពុង​តែ​ចាប់​អារម្មណ៍​ស្រាប់​ផង។

 

 

 

​អតីត​តារា​​ឆ្នើម​របស់​ក្រុម​ Atletico Madrid (De Gea) ​កំពុង​តែ​​ស្រពិចស្រពិល​​រឿង​ទាក់​ទង នឹង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ La Liga ខណៈ​ដែល​ក្រុម​​អធិរាជ​ស ក៏​កំពុង​តែ​​ត្រៀម​ចំណាយ​លុយ​ធំ ដើម្បី​ទិញ​យក​អ្នកចាំទី​វ័យ​ក្មេង​រូប​នេះ ​ទៅ​ជំនួស​ Iker Casillas ​ដែល​កំពុង​តែ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ នៅ​២​រដូវ​កាល​ចុង​ក្រោយ​នេះ។

 

 

​​អតីត​ខ្សែ​ការពារ​ក្រុម​ Liverpool ​និង​ជា​អ្នក​វិភាគ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ លោក Jamie Carragher ​ក៏​ជឿ​ថា ការ​ដោះ​ដូរ​មួយ​នេះ អាច​នឹង​កើត​ឡើង​បាន​ដែរ ដោយ​លោក​បាន​សរសេរ​ Tweet ​​នៅ​លើ Twitter​ មាន​ន័យ​ថា "​Real ត្រូវ​ការ​អ្នកចាំទី​ថ្មី ខណៈ​ដែល De Gea ចង់​ឈ្នះ​ពាន​រង្វាន់​ដូច​គ្នា ដូច្នេះ​គ្រប់​យ៉ាង​អាច​នឹង​ទៅ​រួច"៕

 

​ចុះ​ប្រិយ​មិត្ត​យល់​​ថា De Gea អាច​នឹង​ទៅ​ Real មែន ឬ​អត់ ​នៅ​រដូវ​កាល​ក្រោយ?

 

ចុចអាន៖ De Gea ៖ ​រឿង​ឈ្លោះ​ជាមួយ Van Gaal ​មិន​ពិត​នោះ​ទេ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Bleacher Report