អីយ៉ាស!...ដួង សុខគា ឆ្នាំនេះ មាន ៤ បទទៀតហើយ
- 2015-03-16 15:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស!...ដួង សុខគា ឆ្នាំនេះ មាន ៤ បទទៀតហើយ
ចន្លោះមិនឃើញ
សិល្បករពហុជំនាញ ដួង សុខគា ក៏មានចម្រៀងចង្វាក់ប្រពៃណី ៤ បទ ជាស្នាដៃនិពន្ធទំនុកច្រៀង និង ច្រៀងផ្ទាល់នៅក្នុងផលិតកម្មមួយឈ្មោះថា "កាលីប" សម្រាប់រដូវកាលចូលឆ្នាំខាងមុខនេះ ។
ពិធីករខាងលើបាននិយាយថា៖ " ដូចតែជួយក្មេងៗជំនាន់ក្រោយផងទេ ឱ្យមានចាស់មានទុំខ្លះអញ្ចឹងទៅ ព្រោះគ្នាទើបបង្កើតថ្មី ក្រែងអាចទៅមុខដូចគេឯងដែរ"។ លោកបន្តថា ចម្រៀងទាំងអស់ថតជា MV រួចរាល់ហើយ ប៉ុន្តែ មិនបានដឹងថា នឹងចរាចរណ៍លើទីផ្សារពេលណានោះទេ ព្រោះជាកិច្ចការផ្ទៃក្នុងរបស់ផលិតកម្ម តួនាទីរបស់លោកគ្រាន់តែច្រៀងប៉ុណ្ណោះ។
ទោះបីជាយ៉ាងណា សាមីខ្លួនដដែលមិនបានបញ្ជាក់ពីចំណងជើងបទទាំងនោះទេ។ ចម្រៀងទាំង៤បទនោះអាចមានការគាំទ្រច្រើនជាង ៤ បទឆ្នាំមុននៅក្នុងផលិតកម្ម បុប្ផា សម្រាប់ឱកាសចូលឆ្នាំដូចគ្នា ដោយយោងលើហេតុផលមួយចំនួន។ លោកឱ្យដឹងទៀតថា៖" ឆ្នាំទៅយើងនាំចេញទៅក្រៅប្រទេស តែឆ្នាំនេះយើងលក់នៅក្នុងប្រទេស ដូច្នេះអាចមានបងប្អូនយើងគាំទ្របទកំប្លែងៗអញ្ចឹង"។
ពិធីករសម្បូរវោហាររូបនេះ បានបន្ថែមទៀតថា មានបទខ្លះលោកច្រៀងឆ្លើយឆ្លងជាមួយដៃគូកំប្លែង ខាត់ សុឃីម ដែលអ្នកទាំងពីរត្រូវបានចាត់ទុកថជាចាស់ទុំនៅក្នុងផលិតកម្មផងដែរ។ ប្រសិនបើមានឱកាសទៅសម្ដែងនៅប្រទេសអូស្ត្រាលីក្នុងរដូវចូលឆ្នាំខាងមុខ លោកនឹងនាំយកទៅច្រៀងនៅទីនោះមិនខាន។
លោក រិទ្ធី ចាងហ្វាងផលិតកម្មបាននិយាយថា "កាលីប" បានផលិត៣អាល់ប៊ុមសម្រាប់រដូវកាលចូលឆ្នាំនេះ ហើយបទទាំងអស់បានធ្វើភ្លេងសម្រាប់ចាក់រាំកម្សាន្តតាមធុងបាសនៅស្រុកស្រែ។ អាល់ប៊ុមស៊ីឌី ១៦៨,១៦៩, ១៧០ បានដាក់លក់ថ្ងៃនេះ។ ចំណែក MV នឹងចេញលក់នៅអំឡុងខែមីនានេះ។
ចាងហ្វាងផលិតកម្ម បានបញ្ជាក់ថា ការពិតទៅផលិតកម្មមានតារាចម្រៀងសកម្មចំនួន៦នាក់ប៉ុណ្ណោះ។ ដោយឡែកពិធីករ ដួង សុខគា, នាយ ក្រឹម និងអ្នកនាង ខាត់ សុឃីម លោកអញ្ជើញចូលរួមច្រៀងក្នុងនាមជារៀមច្បង៕
អានអត្ថបទ៖ ពិធីករ៣រូប មានមោទនភាពចំពោះក្រុមកម្ពុជាម្សិលមិញ តែបារម្ភជើងទី២
អានអត្ថបទ៖ មហោស្រពភាពយន្តជាតិដែលបាត់ខ្លួនជិត១០ឆ្នាំ បង្ហាញខ្លួនវិញនៅចុងឆ្នាំនេះ
អត្ថបទ៖ សំ ជំនាញ