ជំនឿសុំកូននៅតែល្បី នៅវត្តវិហារសួគ៌
- 2015-03-16 15:30:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនឿសុំកូននៅតែល្បី នៅវត្តវិហារសួគ៌
ចន្លោះមិនឃើញ
ថ្វីត្បិតតែវិទ្យាសាស្ត្រមានការរីកចម្រើនក្ដី ប៉ុន្តែ អប្បិយជំនឿនៅតែមិនអាចកាត់ផ្ដាច់ចេញពីអារម្មណ៍ប្រជាជនខ្មែរមួយចំនួននៅឡើយ។ ព្រះម៉ែពផ្ទៃនៅក្នុងវត្តវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល នៅតែមានប្រជាជនខ្មែរជាហូរហែទៅសុំកូន និង ការសុំរកស៊ីមានបានមិនដាច់ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ និង ថ្ងៃសីល។
ព្រះម៉ែពផ្ទៃ នៅវត្តវិហារសួគ៌ (រូបថតទូរសព្ទដៃ)
អេង សៀកលី មកពីខេត្តព្រៃវែង ដែលបានដំណឹងពីបារមីព្រះម៉ែពផ្ទៃខ្លាំង ដែលប្រាថ្នាចង់បានកូន និង រកស៊ីរមែងបានដូចបំណង បានមកបុណ្យស្រន់នៅវត្តវិហារសួគ៌ ហើយនៅទីបំផុតទទួលបានដូចក្ដីប្រាថ្នា។
"ខ្ញុំរៀបការអស់រយៈពេល ៣ ឆ្នាំ មកហើយតែពុំមានកូនទាល់តែសោះ បើទោះជាបានរកពេទ្យច្រើនកន្លែងហើយក្ដី។ ខ្ញុំសម្រេចមកបុណ្យស្រន់នៅទីនេះ ស្រាប់តែបីខែក្រោយខ្ញុំមានកូន ដូចការប្រាថ្នាចង់បាន "។ អេង សៀកលី អាយុ ២១ ឆ្នាំ ប្រាប់ Sabay កាលពីពេលថ្មីៗនេះ។
លោកតា ប្រចាំនៅកន្លែងព្រះម៉ែពផ្ទៃ បានរៀបរាប់ប្រាប់គេហទំព័រ Sabay ដែរថា ប្រជាជនគ្រប់ទិសទីទាំងក្នុងស្រុក រហូតដល់ក្រៅប្រទេស បានមកទីនេះ ដើម្បីសុំសេចក្ដីសុខ និង សុំរកស៊ីមានបាន ឡើងឋានៈឥតឈប់ ជាពិសេស ការបួងសុំកូន គឺមានជាហូរហែជាពិសេសនៅថ្ងៃចុងសប្ដាហ៍មានមនុស្សច្រើន។
លោកតា បានធ្វើការកត់សម្គាល់ថា ៧០% អ្នកមកបួងសួង គឺសម្រេចដូចក្ដីប្រាថ្នា ហើយពួកគេបានត្រឡប់មកធ្វើពិធីលាបំណន់ ដោយមានគ្រឿងដង្វាយធូបទាន ផ្លែឈើ និង បច្ច័យ ទៅតាមការបន់សុំពីព្រះម៉ែពផ្ទៃ និង បារមីនៅវត្តវិហារសួគ៌នេះ៕
ចង់ដឹងពីរបៀបបួងសួងសុំរកស៊ីមានបាន និង សុំកូន ចុចទស្សនាវីដេអូខាងក្រោមនេះ
ជយលាភី The Global Teacher Prize មិនមែនអ្នកគ្រូ នាង ផល្លា ទេ
ពេលនេះ អ្នកគ្រូ នាង ផល្លា វ៉ាដាច់គេ តែសូមចូលរួមបោះឆ្នោតបន្តទៀត
ចំនួនបេក្ខនារីចូលរួមប្រកួតក្នុងកម្មវិធី Smart Gadget Girl 2015 មានការកើនឡើងជាលំដាប់
អត្ថបទ៖ ប៊ិន ប៊ុណ្ណា