រំលឹក!...តារា​វ័យ​កណ្ដាល ​៥ ​រូប កំពុង​លេច​ធ្លោ​ជា​តួ​ឪពុក

  • 2015-03-18 11:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​តារា​ប្រុស​ជើង​ចាស់​៥​រូប ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា នៅ​តែ​មាន​ទីផ្សារ​សម្ដែង​ជាប់​គ្នា​ រដឹក បើ​ទោះ​ជា​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​យ៉ាង​ណា​ក្ដី។ គេ​សង្កេត​ឃើញ​ថា ភាគ​ច្រើន​នៃ​តារ​ជើង​ចាស់​ទាំង​នោះ ដើរ​តួ​ជា​ឪពុក​ស្រប​តាម​បទ​ពិសោធន៍ និង​ វ័យ​ផង​ដែរ។

 

១. លោក គង់ សុភី៖ ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​​ភាព​យន្ត​តាំង​ពី​កុមារ​ភាព​ក្នុង​អំឡុង​ ទសវត្ស​ទី​ ៧០​ ហើយ​គិត​រហូត​ដល់​ពេល​នេះ លោក​សំដែង​រាប់​រយ​រឿង​ហើយ និង​ ចូល​រួម​សំដែង​​ភាព​យ​ន្ត​ថ្វាយព្រះ​មហា​វីរក្សត្រ​សម្តេច​ព្រះ​នរោត្តម​ សីហ​នុ បាន​ជា​ច្រើន​​រឿង​​ថត​នៅប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ខាង​ជើង។ (យោង​តាម​កាសែត​កោះ​សន្តិភាព)

 

 

២. លោក ទេព រិនដារ៉ូ៖ ចាប់​ផ្ដើម​សិល្បៈ​ក្នុង​ឆ្នាំ​១៩៨៩ ក្នុង​រឿង"ទឹក​ភ្នែក​សម្ងាត់​ក្នុង​រាត្រី​ពណ៌​ស្វាយ" និង​បន្ត​រហូត​ដល់​បច្ចុប្បន្ន ដោយ​ចំនួន​រាប់​រយ​រឿង​ផង​ដែរ រួម​ទាំង​សម្ដែង​ថ្វាយព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ​នរោត្តម​ សីហនុ។ (យោង​តាម​សាមី​ខ្លួន)

 

 

៣. លោក ហម ឈរ៉ា៖ ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សិល្បៈ ដោយ​ក្លាយ​ជា​តួ​ឯក​ក្នុង​​រឿង ”សំឡេង​ទ្រ​ខ្មែរ” របស់​ផលិតករ ពាន់ ភូងបុផ្ផា នៅ​ឆ្នាំ ​១៩៩៣ និង​ បន្ត​រហូត​ដល់​បច្ចុប្បន្ន ក្នុង​រឿង​ដុំ និង ​រឿង​ភាគ​ បាន​ជាង ២០​ រឿង បូករួម​ទាំង​​រឿង ដែល​ជា​ស្នាព្រហស្ដ​​ ព្រះបរម​រតនកោដ្ឋ។ (យោង​តាម​សាមី​ខ្លួន)

 

 

៤. លោក ជា សំណាង៖ ជា​តារា​ភាព​យន្ត​មួយ​រូប​​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នា​អំឡុង​ឆ្នាំ​ ២០០២​ ក្នុង​រឿង​បែប​សម័យ និង ​បុរាណ​ដូច​ជា​រឿង "តេជោតំឌិន" និង ​រឿង ​"រាជ​បុរី​" ​ជា​ដើម។ តារា​រូប​នេះ ​នៅ​តែ​មាន​ប្រជាប្រិយភាព​តាម​រឿង​ភាគ​នានា និង​សម្ដែង​ប្រមាណ​ជិត​ ១០០ ​រឿង។ (យោង​តាម​កោះ​សន្តិភាព)

 

 

៥. លោក សាវីន ហ្វីលីប៖ ចាប់​ផ្ដើម​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៥ នៅ​ក្នុង​រឿង"ស្អប់" ជាមួយ​អតីត​តារា​សម្ដែង ខៃ ប្រសិទ្ធ ហើយ​បន្ទាប់​មក​ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង" ថ្ងៃ​រង់​ចាំ"។ សាមី​ខ្លួន​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ​លោក​សម្ដែង​បាន​ ១៥​ រឿង និង​ ជា​នាយក​ប្រតិបត្តិ​​មូលនិធិ​សាវីន​កម្ពុជា៕

 

 

អាន​អត្ថបទ៖ “ម៉ាអេម” មាន​អ្នក​មើល​ច្រើន​បំផុត​នៅ MyTV

អាន​អត្ថបទ៖ តារា​ចម្រៀង ៤​ ដួង ​ប្រកាន់​ទស្សនៈ​សុខ​ចិត្ត​ស្លាប់ ​មិន​ច្រៀង​បទ​ចម្លង​ពី​បរទេស

 

អត្ថបទ៖ សំ ជំនាញ