វិធីហាត់ប្រាណដើម្បីបំបាត់បឿ ក
- 2015-03-18 13:00:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីហាត់ប្រាណដើម្បីបំបាត់បឿ ក
ចន្លោះមិនឃើញ
មានកត្តាច្រើនណាស់ដែលបណ្ដាលឲ្យកើតមានបឿ ក ហើយភាគច្រើនកើតឡើងដោយសារឡើងទម្ងន់ខ្លាំងពេក ឬស្បែកបាត់បង់ភាពសំណើម។ បញ្ហានេះគឺជាក្ដីបារម្ភរបស់មនុស្សវ័យកណ្ដាល ពិសេសគឺស្ត្រីតែម្ដង និងបានចំណាយប្រាក់ច្រើនដើម្បីបណ្ដឹងស្បែកត្រង់បរិវេណនោះឲ្យតឹងរលោងស្អាត។ ថ្ងៃនេះ Sabay សូមបង្ហាញវិធីហាត់ប្រាណ៤ប្រភេទ ដែលអាចជួយលោកអ្នកបាន៖
១. ហាមាត់
ការធ្វើលំហាត់ប្រាណមួយដែលមានប្រសិទ្ធភាពបំផុតគឺ ហាមាត់ឲ្យធំ រួចលានអណ្ដាតចេញមកក្រៅចំនួន១០ដង។ ពេលដែលធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ថាសាច់ដុំចង្កា និងក របស់អ្នកត្រូវបានរឹតបន្តឹងជាមុន។
២. ឈ្ងោកមុខចុះ
នេះជាវិធីងាយមួយដោយគ្រាន់តែដេកនៅលើគ្រែ ឬសាឡុងហើយយកក្បាលទៅដាក់លើគែមនោះ ដោយងើយចង្កាឡើងទៅលើ រួចទម្លាក់ចុះសំឡឹងទៅដើមទ្រូង រួចងើបចុះឡើង១០ដង។
៣. ងើយក្បាល
លំហាត់ប្រាណបែបនេះអាចជួយក្នុងការពង្រឹង និងរឹតបន្តឹងសាច់ដុំមុខ និងក របស់អ្នក។ ដោយគ្រាន់តែអ្នកដាក់កឲ្យត្រង់ និងចង្ការបស់ងើយទៅរកពិតានរយៈពេល១០វិនាទី ហើយធ្វើឡើងវិញឲ្យបាន១០ដងយ៉ាងតិច។
៤. ផ្អៀងក
ដំបូងគ្រាន់តែតម្រង់ឆ្អឹងខ្នង និងក របស់អ្នកឲ្យត្រង់ ហើយផ្អៀងក្បាលទៅចំហៀងខ្លួនដោយឲ្យចង្កាស្របទៅនឹងស្មារបស់អ្នក និងភ្នែកមើលទៅចំហៀង។ បន្ទាប់មកបង្វែរក្បាលទៅម្ខាងទៀត ដោយធ្វើឲ្យបានយ៉ាងតិច១០ដង។
៥. ប្រើកូនបាល់
នេះជាវិធីងាយស្រួលបំផុតដោយគ្រាន់តែយកកូនបាល់មកដាក់គាបនឹងករយៈពេលមួយនាទី។ ធ្វើបែបនេះសាច់ដែលយារធ្លាក់នឹងរឹតបន្តឹងសាច់ដុំមុខ និងក របស់អ្នកបាន ហើយធ្វើឲ្យវារាបស្មើទៅវិញបន្តិចម្ដងៗ។
ចុចអាន៖ វិធីព្យាបាលត្រចៀកក្រាញ់ដុះកប់ក្នុងក្រចក
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖healthyandnaturalworld