Katy Perry ​​អស់​ព្រហ្មចារី​ក្នុង​ឡាន​តាំង​ពី​អាយុ​ ១៦ ឆ្នាំ

  • 2015-03-18 18:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប​អាមេរិក​ Katy Perry ​ធ្លាប់​បង្ហើប​រឿង​ពិត​របស់​​ខ្លួន​​ប្រាប់​ទស្សនាវដ្ដី​ GQ ​ថា ​​នាង​បាត់​បង់​ព្រហ្មចារី​​តាំង​​ពី​នៅ​​​​ជា​យុវវ័យ​មក​ម្ល៉េះ។ ​ពេល​ថត​ឲ្យ​ទស្សនាវដ្ដី​​ខាង​លើ​ក្នុង​ឆ្នាំ​ ២០១៤ ​តារា​ចម្រៀង​វ័យ​ ៣០ ​ឆ្នាំ​បាន​រំលឹក​ថា ​​ពេល​នាង​មាន​វ័យ​ ១៦ ​ឆ្នាំ​ ​នាង​បាន​សម្ងំ​សរសេរ​ចម្រៀង​​​ដំបូងៗ​របស់​នាង​កៅអី​មុខ​រថយន្ត​ Volvo។ ​ក្រៅ​ពី​បង្កើត​ចម្រៀង ​​ផ្នែក​ខាង​មុខ​រថយន្ត​នេះ​ក៏​ជា​កន្លែង​ដែល​នាង​អស់​ភាព​បរិសុទ្ធ​ជាមួយ​មិត្ត​ប្រុស​ដំបូង​របស់​នាង​ដែរ ​ដែល​ពេល​នោះ​​​​បទ​​ចម្រៀង​របស់​តារា​ជើង​ចាស់​ Jeff Buckley ​លេង​​កំដរ​ភាព​ត្រេកត្រអាល​នាង​ និង​សង្សារ​ផង។

 
 

​ទោះ​ជា​យ៉ាង​ណា ​នាង​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​ដែល​ស៊ីដាច់​ព្រហ្មចារី​នាង​ឡើយ។ ​​Katy ​ក៏​បាន​លើក​ឡើង​ទៀត​ថា ​នៅ​អាយុ​ ១១ ​ឆ្នាំ​នាង​តែង​ស្រមៃ​ចង់​បាន​ដើម​ទ្រូង​ធំ​ដោយ​បន់​ព្រះ​ថា ​ ​​​​​សង្ឃឹម​ថា ​ពេល​មួយ​​ពេល​​​ផ្តេក​​​ខ្លួន​ដើមទ្រូង​របស់​នាង​ធំ​រហូត​មើល​មិន​ឃើញ​ជើង​ខ្លួន​ឯង​ទៅ​ចុះ។

 

ពេល​នេះ​ ដើមទ្រូង​របស់​នាង​ធំ​ដូច​ការ​ស្រមៃ​របស់​នាង​មែន ​ហើយ​រូបរាង​របស់​នាង​ក៏​សិចស៊ី​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ។ ​​នាង​ឲ្យ​ដឹង​ដែរ​ថា ​អ្វី​ទាំង​អស់​នៅ​លើ​រាងកាយ​នាង​គឺ​ ​ធម្មជាតិ​ ១០០ ​ភាគរយ​មិន​ធ្លាប់​ឆ្លងកាត់​ស្នាម​​មុខ​កាំបិត​បន្តិច​ឡើយ។ ​តែ​នាង​ក៏​បង្ហើប​ថា ​ក្នុង​នាម​ជា​តារា​ល្បី​នាង​ក៏​ធ្លាប់​គិត​ពី​រឿង​នោះ​ដែរ ​តែ​ចុងក្រោយ​នាង​សួរ​ខ្លួន​ឯង​ថា ​គួរ​ធ្វើ​ឬ​មិន​ធ្វើ ​ទើប​នាង​សម្រេច​ចិត្ត​ទុក​គ្រប់​យ៉ាង​ជា​ធម្មជាតិ៕

 

អាន៖ តារា​ល្បី​ៗ​ហូលីវូដ ៧រូប ដែល​អ្នក​មិន​ដឹង​ថា​ជា​កសិករ

 

ប្រភព៖ ​usmagazine​​​​​​​​​