ឆាយ វីរៈយុទ្ធ៖ តាំង​ពី​​ចេះ​​ច្រៀង​​មក​​​មិន​​មាន​​បទ​​ណា​​ពិបាក​​ស្រែក​​ដូច​​បទ​នេះ

  • 2015-03-19 16:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​​​លេចធ្លោ​របស់​ផលិតកម្ម​ សាន់ដេ​ និយាយ​ថា​ តាំង​ពី​ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​មក​ មិន​ដែល​មាន​បទ​ចម្រៀង​ណា​ពិបាក​ស្រែក​ដូច​បទ ​"នឹក​សង្សារ​ចាស់" ​ឡើយ។ លោក​លើក​ឡើង​ដូច​ច្នេះ​ ខណៈ​ទស្សនិកជន​បាន​ឃើញ​លោក​ច្រៀង​បទ​នេះ​ក្នុង​កម្មវិធី Smart Mega Concert កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ដោយ​ស្រែក​ច្រៀង​រហូត​ដល់​ស្អក​សំឡេង។

 

ឆាយ វីរៈយុទ្ធ លើ​ឆាក​​ប្រគំតន្ត្រី​​​​ថ្មីៗ​នេះ

 

ឆាយ វីរៈយុទ្ធ បាន​បញ្ជាក់​ដូច្នេះ​ថា​ ​"មាន​បទ​ចម្រៀង​ច្រើន​ខ្ញុំ​ធ្លាប់​ច្រៀង ហើយ​ស្រែក​ខ្លាំង តែ​បទ​នេះ​គឺ​ស្រែក​ខ្លាំង​លើស​បទ​ចម្រៀង​ណាៗ​ទាំង​អស់។ លើក​ដំបូង​ខ្ញុំ​ជួប​ប្រទះ​​តាំង​ពី​ចេះ​ច្រៀង​ជាង ១០​ឆ្នាំ​​មក​នេះ"។

 

ម្ចាស់​បទ "សង្សារ​លួច​លាក់" បន្ត​ថា​ទោះ​ជា​បទ​ចម្រៀង​ខាង​លើ​ពិបាក​ស្រែក​ដល់​ថ្នាក់​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​ព្យាយាម​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ទស្សនិកជន​ដែរ។

 

ទាក់ទង​នឹង​ការ​ច្រៀង​បទ"នឹក​សង្សារ​ចាស់" ​ស្រែក​ភ្លាត់​បន្តិច​កាល​ពី​ពេល​ថ្មីៗ​ក្នុង​កម្មវិធី Smart Mega Concert ​ វីរៈយុទ្ធ ប្រាប់​ថា ដោយ​សារ​លោក​ត្រូវ​ប្រើ​សំឡេង​ផ្ទាល់ មិន​ចង់​ចាក់​ឌីស​ឡើយ​ខ្លាច​ទស្សនិកជន​រិះគន់។ ម្យ៉ាង​ទៀត​ព្រោះ​តែ​មាន​សំណូមពរ​ពី​ទស្សនិកជន​ច្រើន​ពេក​ទើប​លោក​លើក​យក​បទ​ចម្រៀង​ខាង​លើ​មក​បក​ស្រាយ។

 

អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម Bigman បន្ថែម​ថា​ រាល់​ការ​បក​ស្រាយ​បទ​ចម្រៀង "នឹក​សង្សារ​ចាស់" ម្ដងៗ​នៅ​តាម​កម្មវិធី​ប្រគំតន្ត្រី​នានា​លោក​តែង​ត្រៀម​ហាត់​សម​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ព្រោះ​ជា​បទ​ចម្រៀង​ពិបាក​ស្រែក និង​ធ្វើ​សំឡេង​បំផុត។

 

យ៉ាង​ណា​ក៏​ដោយ​តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត កំពង់ចាម រូប​នេះ​បាន​សុំ​អធ្យាស្រ័យ​ពី​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​ប្រសិន​បើ​ការ​បក​ស្រាយ​បទ​ចម្រៀង​ដ៏​តឹង​របស់​លោក​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួន។

 

ទន្ទឹម​នឹង​នោះ​លោក​ក៏​ស្នើ​ដល់​ទស្សនិកជន​បន្ត​គាំទ្រ​បទ​ចម្រៀង​របស់​ខ្លួន​តទៅ​ទៀត​ដើម្បី​លើក​កម្ពស់​វិស័យ​ចម្រៀង​ខ្មែរ ហើយ​លោក​ត្រៀម​នឹង​ពាំនាំ​បទ​ចម្រៀង ក៏​ដូច​ជា​ស្ទីល​ថ្មីៗ​ជា​ច្រើន​ទៀត​សម្រាប់​បម្រើ​អារម្មណ៍​មហាជន។​

 

បទ​ចម្រៀង "នឹក​សង្សារ​ចាស់" ជា​បទ​ថ្មី​របស់​អតីត​តារា​ចម្រៀង​​ផលិតកម្ម M រូប​នេះ ទើប​តែ​ចេញ​លក់​ជា​ CD នៅ​លើ​ទីផ្សារ ហើយ​ត្រៀម​នឹង​ចេញ​ជា VCD ក្នុង​​ពេល​ឆាប់ៗ​ខាង​មុខ។

 

ឆាយ វីរៈយុទ្ធ ផ្ដើម​អាជីព​ជា​អ្នក​ចម្រៀង​ក្នុង​ឆ្នាំ​២០០២ ប៉ុន្តែ​មិន​ទាន់​មាន​បទ​ចម្រៀង​ចេញ​លក់​លើ​ទីផ្សារ​គឺ​ដើរ​ច្រៀង​តាម​ រង្គសាល ប៉ុណ្ណោះ។ ទើបតែ​ឆ្នាំ​២០០៥​លោក​បាន​ចេញ CD លើក​ដំបូង​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សែន។

 

កេរ្តិ៍ឈ្មោះ​របស់​លោក​ចាប់​ផ្ដើម​ល្បី និង​មាន​អ្នក​ស្គាល់​ច្រើន​ពេល​មាន​វត្តមាន​ក្នុង​ផលិតកម្ម Blue Diamond ក្នុង​បទ "កិច្ច​សន្យា​ស្នេហ៍"។ ចាប់​តាំង​ពី​ពេល​នោះ​មក​លោក​​ផ្ដើម​មាន​ទីផ្សារ​ខ្ពស់​រហូត​ដល់​ពេល​បច្ចុប្បន្ន៕

 

 

 

 

អានអត្ថបទបន្ត៖ ធ្លាយ​រូប​ថត​កូន​ក្រមុំ​អ្នក​ឧកញ៉ា​ស្អាតៗ​ប៉ុន្មាន​សន្លឹក ខណៈ​

អានអត្ថបទបន្ត៖ តារា​ល្បីៗ​ ១០រូប​ដែល​ធ្លាប់​ដួល​​យ៉ាង​អាម៉ាស់​បំផុត ​មុខ​

អានអត្ថបទបន្ត៖ ថត​​​​​ “Ninja Assasin” ​មួយ​រឿង​ Rain ​អន់​ចង់​រឿង​ថ

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី