នរណា​ស្រែក​ដាច់​ជាង​រវាង ឆាយ វីរៈយុទ្ធ ខេម និង Wang Feng ?

  • 2015-04-18 00:26:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនុក​ភ្លេង​​ដូច​គ្នា តែ​ទំនុក​ច្រៀង​ខុស​គ្នា​រវាង ឆាយ វីរៈយុទ្ធ ខេម និង ​តារា​ចម្រៀង​ចិន Wang Feng គឺ​សុទ្ធសឹងតែ​ស្រែក​ខ្លាំង​ដូច​គ្នា។ ប្រិយមិត្ត និង​ មិត្តៗ​យុវវ័យ​គិត​ថា តារា​រូប​ណា​ស្រែក​ដាច់​ជាង​គេ​ក្នុង​បទ​ចម្រៀង​មាន​ទំនុក​ភ្លេង​តែ​មួយ និង ​ទំនុក​ច្រៀង​ខុស​គ្នា​នេះ?

 

 

 

ឆាយ វីរៈយុទ្ធ មកពី​​ផលិតកម្ម សាន់ដេ គឺ​បទ "នឹក​សង្សារ​ចាស់" កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ចំណោម​មហាជន។ លោក​បាន​អះអាង​ថា​ បទ​ចម្រៀង​នេះ​ គឺ​ពិបាក​ស្រែក​បំផុត ចាប់​តាំង​ពី​ប្រឡូក​ចូល​សិល្បៈ​មក។

 

រីឯ ខេម របស់​ផលិតកម្ម ថោន គឺ​បទ "គេ​ជា​តារា​ល្បី" មាន​ទំនុក​ភ្លេង​ដូច​នឹង​បទ ឆាយ វីរៈយុទ្ធ​ ប៉ុន្តែ​ខុស​គ្នា​ត្រង់​ទំនុក​ច្រៀង។ អតីត​អ្នក​រត់​ម៉ូតូឌុប មក​ពី​ខេត្ត កំពង់ឆ្នាំង ក៏​អះ​អាង​ស្រដៀង​នឹង​តារា​ល្បី​ឈ្មោះ​សាន់ដេ​ខាង​លើ​ដែរ គឺជា បទ​​​ស្រែក​ខ្លាំង​លើក​ដំបូង​របស់​​ខ្លួន​​ចាប់​តាំង​ពី​ក្លាយ​ជា​តារា​ចម្រៀង​មក។

 

ដោយ​ឡែក Wang Feng តារា​ចម្រៀង​ ចិន គឺ​​មាន​បទ​ចម្រៀង​ឈ្មោះ Cun zai ដែល​ល្បី​ខ្លាំង​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ។ Cun Zai គឺ​ជា​ បទ​ចម្រៀង​គេ​ភាគ​ច្រើន​ចូលចិត្ត​យក​ទៅ​ប្រឡង​ក្នុង​កម្មវិធី China's Got Talent ទៀត​ផង។ Wang Feng មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​ជា​គណៈកម្មការ​ក្នុង​កម្មវិធី​ខាង​លើ​​ថែម​ទៀត៕

 

អានអត្ថបទបន្ត៖ ឆាយ វីរៈយុទ្ធ៖ តាំង​ពី​​ចេះ​​ច្រៀង​​មក​​​មិន​​មាន​​បទ​​ណា​​ពិបាក​​ស្រែក​​ដូច​​បទ​នេះ

អានអត្ថបទបន្ត៖ ខេម ចេញ​បទ​ស្រែក​ខ្លាំង​លើក​ដំបូង​ក្រោយ​​​ប្រឡូក​សិល្បៈ​បាន ៧ ​ឆ្នាំ​​ (វីដេអូ)

អានអត្ថបទបន្ត៖  រឿង “កំណប់​ឪ​ខ្ញុំ” សម្ពោធ​យប់​មិញ ផ្អើល Major

 

ចង់​ដឹង​រវាង​តារា​ទាំង​បី​រូប តារា​ណា​ស្អែក​ខ្លាំង និង​ ពីរោះ​ជាង​គេ តោះ​ទស្សនា​វីដេអូ ចម្រៀង​ខាង​ក្រោមទាំង​អស់គ្នា!

 

 

 

 

អត្ថបទ៖ អ៊ីង សុឡា