ទម្រង់​ល្ខោន​ខោល​ដ៏​កម្រ នឹង​រំលេច​ខ្លួន​ក្នុង​បុណ្យ​ភូមិ​លើក​ទី២

  • 2015-03-24 17:49:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​ល្ខោន​ខោល​ដ៏​កម្រ នឹង​រំលេច​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​ភូមិ​លើក​ទី​ ២ ​នា​ឆ្នាំ​នេះ ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​មាន​ឱកាស​ស្វែង​យល់ ហើយ​ជា​ផ្នែក​មួយ​នៃ​ការ​អភិរក្ស និង ​អភិវឌ្ឍ​វប្បធម៌​ជាតិ។

 

 

 

លោក ហង្ស ភូមរ៉ា នាយក​នៃ​ក្រុម​សិល្បៈ​ខ្មែរ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ​​ថា ទម្រង់​ល្ខោន​ខោល មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ទេ ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ជំនាន់​ក្រោយ។

 

លោក​បញ្ជាក់​ថា៖ "ខ្ញុំ​ចង់​បញ្ជាក់​ថា ប្រទេស​គេ​អត់​មាន​សិល្បៈ​ច្រើន​ទម្រង់​ដូច​ខ្មែរ​ទេ តែ​យើង​មិន​នាំ​គ្នា​ចូលរួម​ថែ​រក្សា បែរ​ជា​​​ឱ្យ​តម្លៃ​លើ​វប្បធម៌​បរទេស​ទៅ​វិញ"។  ប្រធាន​នៃ​ក្រុម​សិល្បៈ​រូប​នេះ​ បញ្ជាក់​ថា សូម្បី​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប ក៏​មាន​អ្នក​ចាប់​អារម្មណ៍​ទៅ​លើ​ទម្រង់​ល្ខោន​បុរាណ​តិចតួច​ដែរ។ ​ដូច្នេះ​លោក​ព្រមាន​ថា ប្រសិន​បើ​មិន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ​នោះ អនាគត​ទៅ​ទម្រង់​សិល្បៈ​ទាំង​ ២៤ អាច​​បាត់បង់​មិន​ខាន​ឡើយ ដោយ​សារ​តែ​ភាព​ព្រងើយកន្តើយ​របស់​យុវជន យុវនារី​ខ្មែរ។

 

មូលហេតុ​ចម្បង​ខាង​លើ ធ្វើ​ឱ្យ​លោក​ចាំ​បាច់​ត្រូវ​រៀប​ចំ​ឱ្យ​មាន​ការ​បង្ហាញ​នូវ​ផ្ទាំង​ទស្សនីយភាព​ល្ខោន​នេះ ក្នុង​សុទិដ្ឋិនិយម​ថា នឹង​អាច​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជ្រួតជ្រាប​កាន់​តែ​ច្រើន។ ជា​ពិសេស ពូក​គេ​អាច​ងាក​មក​ចាប់​អារម្មណ៍ និង​ ស្រលាញ់​ទម្រង់​ល្ខោនខោល និង ​ទម្រង់​សិល្បៈ​ដទៃ​ទៀត ដែល​ជា​ការ​ថែរក្សា​លើក​តម្កើង​វប្បធម៌​ខ្មែរ។

 

 

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​ក្រុម​ភ្លើង​គប់ និង​ ជា​សហ​ស្ថាបនិក​បាន​និយាយ​ថា បុណ្យ​ភូមិ​លើក​​ទី ​​២ រៀប​ឡើង​នៅ​បរិវេណ​វត្ត​ព្រែក​ថ្លឹង ជាយ​ទីក្រុង​ភ្នំពេញ​ដដែល ដោយ​មាន​ការ​សហការ​ពី​ក្រុម​រីក​សាយ,ក្រុម​ភ្លើង​គប់ និង​ វិទ្យុ​ ABC ១០៧.៥។ ពិធី​បុណ្យ​នេះ​រៀប​ចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ​៣, ទី​៤ និង​ ទី​ ៥ ​ខែ ​មេសា​ ខាង​មុខ​នេះ។

 

កញ្ញា ​បញ្ជាក់​ថា ទោះ​បី​ជា​ការ​រៀបចំ​មាន​ទំហំ​ប៉ុន​ឆ្នាំ​មុន​ក៏​ពិត​មែន ប៉ុន្តែ​ អាច​នឹង​មាន​ការ​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន ដោយ​ប្រជា​ពលរដ្ឋ​អាច​ចូលរួម​លេង​ល្បែង​កម្សាន្ត​នានា​ជា​របស់​ខ្មែរ និង ​បាន​ទស្សនា​ទម្រង់​សិល្បៈ​ជា​ច្រើន​ទៀត​ផង​ដែរ។ យុវតី​វ័យ​ក្មេង​រូប​នេះ​បង្ហាញ​ឆន្ទៈ នឹង​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ប្រសិន​បើ​នៅ​តែ​មាន​ការ​គាំទ្រ និង​អាច​ឈាន​ទៅ​ដល់​បណ្ដា​ខេត្ត​នានា​ទៀត​ផង សម្រាប់​ផែន​ការ​អនាគត៕

 

 

អាន​អត្ថបទ៖ ប៉ាដឹងប៉ាវ៉ៃ ព្រាប សុវត្ថិ​ចេញ Trailer ហើយ​ធានា​ថា​សើច

អាន​អត្ថបទ៖ ណុប លក្ខិណា មិន​ខ្លាច​ថត​ឈុតសិច​ស៊ីទេ

អាន​អត្ថបទ៖ មិន​ធម្មតា…បទ​ចម្រៀង​របស់ AGO ល្បី​ដល់​អាមេរិក​ទៀត!

 

កញ្ញា រិទ្ធី លំអងពេជ្រ បង្ហាញ​ពី​បុណ្យភូមិ

អត្ថបទពេញនិយម