ណុប លក្ខិណា មិន​ខ្លាច​ថត​ឈុតសិច​ស៊ីទេ

  • 2015-03-24 00:25:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ណុប លក្ខិណា អះអាង​ថា នាង​មិន​ខ្លាច​ថត​បែប​សិច​ស៊ី​នោះ​ទេ ប្រសិន​បើ​នេះ​ជា​ការ​ទាមទារ​របស់​អ្នក​ដឹក​នាំ​រឿង ព្រោះ​ជា​តួ​នាទី​ក្នុង​នាម​ជា​តារា​សម្ដែង​ម្នាក់។

 

 

តារា​ថ្មី​រូប​នេះ​ប្រាប់ ​Sabay​ ថា ប្រសិន​បើ​អ្នក​ដឹក​នាំ​រឿង​គេ​ចង់​បាន​អញ្ចឹង​ហើយ ជា​ការ​សម្ដែង​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​អញ្ចឹង​ដែរ​ហើយ។ នាង​បាន​បន្ត​ថា ការ​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ថ្មីៗ​ពិត​មែន ហើយ​សម្ដែង​ទើប​បាន​ត្រឹម​តែ​​ ៥ ​រឿង ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ ស្រីស្អាត​រូប​នេះ ធ្លាប់​ឆ្លង​កាត់​សម្ដែង​គ្រប់​ប្រភេទ​តួ​អស់​ហើយ​ដូច​ជា វ័យ​ចំណាស់​ជា​ម្ដាយ, កាច​ឆ្នាស, ស្លូត​ស្រគត់ស្រគំ​ជា​ដើម ជា​រួម​នៅ​តែ​តួ​សម្ដែង បែប​សិច​ស៊ី​ប៉ុណ្ណោះ។

 

ទោះ​បី​ជា​យ៉ាង​ណា លក្ខិណា បាន​បន្ថែម​ទៀត​ថា មុន​នឹង​ថត​សិច​ស៊ី​ត្រូវ​មើល​ខ្លឹម​សារ​រឿង ហើយ​ត្រូវ​ពិភាក្សា​គ្នា​ច្បាស់​ជាមុន​សិន ដោយ​ស្វែង​យល់​ថា តើ​ការ​ស្លៀក​ពាក់​កម្រិត​ណា​អាច​ទទួល​យក​បាន ដោយ​មិន​មាន​ការ​រិះគន់​នោះ​ធ្ងន់ៗ​ពី​ទស្សនិកជន។ តារា​រូប​នេះ​អះអាង​ថា អាច​នឹង​បដិសេធ​ទៅ​វិញ ប្រសិន​បើ​មើល​ទៅ​ឈុត​សិច​ស៊ី ភាព​សិច​ស៊ី​ជ្រុល​ហួសហេតុ​ពេក ធ្វើ​ឱ្យ​មហាជន​មិន​សប្បាយ​ចិត្ត​នោះ។

 

ជាមួយ​គ្នា​នោះ ឆ្លើយ​តប​តប​មក​កាន់ Sabay ដដែល​តារា​ស្រី​វ័យ​២៥​ឆ្នាំ​ខាង​លើ​បន្ត​ថា តាំង​ពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដំបូង​រហូត​មក​ដល់​ពេល​នេះ មិន​ដែល​ប្រសព្វ​ឱកាស​ជា​តួ​ឯក​នោះ​ទេ ហើយ​បាន​ត្រឹម​តែ​ជា​តួ​សំខាន់​ប៉ុណ្ណោះ។ ប៉ុន្តែ​នាង​អះអាង​ថា ក៏​មិន​មាន​ការ​អន់​ចិត្ត​ឡើយ ព្រោះ​ជា​ការ​សម្រេច​ចិត្ត​របស់​អ្នក​ដឹក​នាំ​រឿង៕

 

 

អាន​អត្ថបទ៖ អ៊ឹម ជីវ៉ា ចោ​រលួច​គាស់​ឡាន​យក​អស់​ជាង ៣ ពាន់​ដុល្លារ​ យប់មិញ

អាន​អត្ថបទ៖ មិន​ធម្មតា…បទ​ចម្រៀង​របស់ AGO ល្បី​ដល់​អាមេរិក​ទៀត!

អាន​អត្ថបទ៖ នរណា​ស្រែក​ដាច់​ជាង​រវាង ឆាយ វីរៈយុទ្ធ ខេម និង Wang Feng?

 

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម