Google ផលិត​បច្ចេកវិទ្យា​ពោង​សុវត្ថិភាព​ខាង​មុខ​រថយន្ត ដើម្បី​​ការពារ​អ្នក​ដំណើរ​​

  • 2015-03-25 19:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google ទទួល​បាន​ប៉ាតង់​ថ្មី​ អំពី​ការ​ផលិត​​ប្រព័ន្ធ​ពោង​​សុវត្ថិភាព​នៅ​ផ្នែក​ខាង​​មុខ​រថយន្ត​ ដើម្បី​អាច​ការពារ​អ្នក​ដំណើរ​នៅ​ខាង​មុខ​បាន​មួយ​កម្រិត​ធំ ពេល​ត្រូវ​រថយន្ត​បុក។

 

 

ក្រុមហ៊ុន​ Google បាន​ឱ្យ​ដឹង​ថា​ នៅ​ផ្នែក​ខាង​មុខ​​រថយន្ត​នឹង​បំពាក់​ដោយ​​ពោង​ខ្យល់​និង​ជ័រ​មួយ​ប្រភេទ​​មាន​ភាព​រលាស់​យឺត​និង​ស្វិត​ (Visco-elastic material) ភ្ជាប់​ផ្ទាល់​​ទៅ​នឹង​កាង​រថយន្ត​ផ្នែក​ខាង​មុខ។ ប្រព័ន្ធ​សុវត្ថិភាព​នេះ​មាន​ Sensor ដែល​អាច​ត្រដាង​ពោង​ខ្យល់​ដោយ​ស្វ័យប្រវត្តិ​​នៅ​ពេល​ដឹង​ថា​ រថយន្ត​នឹង​បុក​អ្វី​មួយ។ នៅ​ពេល​រថយន្ត​បុក​អ្នក​ដំណើរ ពោង​សុវត្ថិភាព​​រលាស់​ហើយ​​បែក តែ​នៅ​មាន​ជ័រ​ស្វិត​មាន​ភាព​រលាស់​យឺត​មួយ​ជាន់​ទៀត​ ដែល​ភ្ជាប់​នឹង​កាង​រថយន្ត ដើម្បី​ជួយ​សម្រាល​កម្រិត​នៃ​ការ​ប៉ះ​ទង្គិច​រវាង​រថយន្ត​និង​ជន​រងគ្រោះ។

 

 

បច្ចេកទេស​ក្នុង​ការ​ប្រើ​ពោង​សុវត្ថិភាព​ដូច​ការ​រៀប​រាប់​ខាង​លើ រួម​នឹង​ជ័រ​ស្វិត​មាន​ភាព​រលាស់​យឺត​បែប​នេះ គឺ​ដើម្បី​កុំ​ឱ្យ​ជន​រងគ្រោះ​ខ្ទាត​ប៉ើង​ ពេល​ប៉ះ​ទង្គិច​នឹង​រថយន្ត។ ទោះ​ជា​យ៉ាង​ណា​ក្រុមហ៊ុន Google ពុំ​បាន​បញ្ជាក់​ច្បាស់​ថា ប្រព័ន្ធ​ពោង​សុវត្ថិភាព​នេះ​នឹង​ត្រូវ​យក​បំពាក់​លើ​រថយន្ត​គ្មាន​មនុស្ស​បើក (Google Driveless Car) របស់​ខ្លួន ​ឬ​យ៉ាង​ណា​នោះ​ទេ។

 

កន្លង​​មក​​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​របស់​ប្រទេស​ស្វីស Volvo​ ក៏​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ពោង​សុវត្ថិភាព​នៅ​ខាង​មុខ​រថយន្ត​ស្រដៀង​គ្នា​នេះ​ដែរ តែ​ប្រព័ន្ធ​សុវត្ថិភាព​នោះ​មិន​បាន​បំពាក់​ដោយ​ជ័រ​ស្វិត​មាន​ភាព​រលាស់​យឺត​​ជាប់​នឹង​កាង​រថយន្ត​នោះ​ឡើយ៕ ​​​​​​​​

 

អាន៖ អគារ​ថ្មី​របស់​ Google ​ឃើញ​​ហើយ​ពិត​ជា​ចង់​ទៅ​ទស្សនា​មែន!

អាន៖ Mercedes-Benz F 015 ទំនើប​ដល់​ម្ល៉ឹង នរណា​ឃើញ​ក៏​​ចង់​ជិះ​​!

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ qz.compatft

អត្ថបទថ្មី