Harry ​​​ស្រក់​ទឹកភ្នែក​លើ​ឆាក ពេល Louis ឱប​ស្រមោល Malik

  • 2015-03-26 18:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ដើរចេញ​ពី​ក្រុម One Direction របស់ Zayn Malik ធ្វើ​ឱ្យ​កក្រើក​ពិភពលោក ដោយ​មនុស្ស​ភាគច្រើន​បាន​សម្ដែង​អារម្មណ៍​ស្ដាយ​ស្រណោះ។ មិន​ខុស​ពី​មនុស្ស ឬ​អ្នកគាំទ្រ​ដទៃ​ទេ អារម្មណ៍​របស់ Harry Styles ក៏​ដូច្នេះ​ដែរ ហើយ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ទេសចរណ៍​ On The Road Again Tour ក្នុង​ទីក្រុង Jakarta ថ្មីៗ​នេះ តារា​២១​ឆ្នាំ​បាន​​​​​ស្រក់​ទឹកភ្នែក​​ម្នាក់​ឯង។ ​

 

សមាជិក​ក្រុម 1D រូប​នេះ បានយំ​ក្នុង​​កម្មវិធី​ប្រគំ​តន្ត្រី On The Road Again Tour ចុង​ក្រោយ​របស់​ខ្លួន ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ពេល​ឃើញ​សកម្មភាព​មិត្ត​រួម​ក្រុម Louis Tomlinson ឱប​ស្រមោល Malik ខណៈ​កំពុង​សម្ដែង​​លើ​ឆាក។

 

បើ​មើល​តាម​រូប​ថត ខណៈ​ពេល Liam Payne ឱប Harry តារា​ចម្រៀង Louis បាន​យក​ដៃ​ខ្លួន​ឱប​ខ្យល់(Zayn Malik) ដែលជាហេតុ​ធ្វើ​ឱ្យ Harry យំ​មុខ​ហ្វូង​ទស្សនិកជន​រាប់ពាន់​នាក់។​​​ បច្ចុប្បន្ន​ក្រុម​ចម្រៀង​ប្រុស​ លំដាប់​ពិភពលោក One Direction សល់​គ្នា​តែ​៤នាក់ទេ គឺ Niall Horan, Harry, Liam Payne និង Louis Tomlinson។

 

ជុំវិញ​​ការ​​ចាកចេញ បុរស​សង្ហា​២២​ឆ្នាំ​ ធ្វើ​ឱ្យបាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា "ជីវិត​ខ្ញុំ​នៅ​ជាមួយ One Direction គឺ​ច្រើន​ជាង​អ្វី​ខ្ញុំ​ធ្លាប់​រំពឹង​ទុក ប៉ុន្តែ​បន្ទាប់​ពី​៥​ឆ្នាំ​នេះ ខ្ញុំ​យល់​ថា​ដល់​ពេល ដែល​ត្រូវ​ចេញ​ហើយ។ ខ្ញុំ​សុំទោស​ចំពោះ​អ្នកគាំទ្រ បើ​សិន​ខ្ញុំ​ធ្វើ​ឱ្យ​អ្នក​ទាំង​អស់​គ្នា​អាក់អន់ចិត្ត តែ​ខ្ញុំ​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ"។

 

លោក​បន្ត​ថា "ខ្ញុំ​ចេញ​ព្រោះ​ខ្ញុំ​ចង់​ធ្វើ​ជា​បុរស​វ័យ​២២ឆ្នាំ​សាមញ្ញ​ម្នាក់ ដែល​អាច​សម្រាក និង​មាន​ពេល​ឯកជន​ផ្ទាល់​ខ្លួន។ ខ្ញុំ​ដឹង​ខ្ញុំ​មាន​មិត្ត​បួន​នាក់ គឺ Louis, Liam, Harry និង Niall។ ខ្ញុំ​ដឹង​ថា​ពួកគេ​នឹង​បន្ត​ធ្វើ​ឱ្យ​​​ក្រុម​ល្បី​ក្នុង​ពិភពលោក"៕

 

 
លោក Zayn Malik ទី២ រាប់​ពី​ឆ្វេង និង Harry Styles ទី១​ស្ដាំ

 

 

 

Malik របស់​ក្រុម​ One Direction ប្រាប់​មូលហេតុ​មិន​​​សម្ដែង​នៅ​អាស៊ី មិត្ត​ស្រី​សមាជិក​ One Direction ​ហោះ​ជាង​ ៣​​ម៉ឺន​គីឡូម៉ែត្រ​មក​​ប៉ះប៉ូវ​ស្នេហា តែ…

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ DailyMail

អត្ថបទថ្មី