រឿង "កំណប់​ឪ​ខ្ញុំ" ផ្ដើម​បញ្ចាំង ​៦​ រោង​ភាពយន្ត​

  • 2015-03-30 12:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង "កំណប់​ឪ​ខ្ញុំ" ផ្ដើម​ចាក់​បញ្ចាំង​ចំនួន ​៦ ​រោង​ ស្របពេល​ដែល​​ទស្សនិកជន​កំពុង​កក់​សំបុត្រ​ចូល​ទស្សនា​បណ្ដើរៗ​ហើយ។ នេះ​បើ​តាម​ការ​អះអាង​របស់ ​លោក វ៉ន ប៊ុនស៊ីម ចាងហ្វាង​ផលិតកម្ម​ Mega Film។

 

 

ផលិតករ​ភាពយន្ត​ខាង​លើ​បាន​ប្រាប់ ​Sabay ​ថា ក្រោយ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​ប៉ុន្មាន​ថ្ងៃ​មុន មាន​ការ​កត់​សម្គាល់​ឃើញ​ថា មាន​សន្ទុះ​នៃ​ការ​គាំទ្រ​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ មាន​អ្នក​កក់​សំបុត្រ​ចូល​ទស្សនា​ជាបន្ដបន្ទាប់។ លោក​អះអាង​ថា៖ "យោង​តាម​ព័ត៌មាន​ចេញ​ពី​រោង​ភាពយន្ត​ Major Cineplex គឺ​ មាន​អ្នក​កក់​សំបុត្រ​ច្រើន ទុក​ដល់​ពេល​ពួក​គាត់​ទំនេរ"។

 

ចំណែក រោង​ភាពយន្ត Platinum Cineplex, រោង​ភាពយន្ត ​Legend ទាំង​ ៣​ ទីតាំង និង​ រោងភាពយន្ត​លុច្ស​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​​ កាលពី​ថ្ងៃ​ទី ២៧ ខែមីនា កន្លង​ទៅ​។ ផលិតករ វ៉ន ប៊ុនស៊ីម បន្ថែម​ថា "កំណប់​ឪ​ខ្ញុំ" នឹង​នាំ​ចាក់​បញ្ចាំង​តាម​ខេត្ត​នៅ​អំឡុង​ខែ ​ឧសភា ​ខាង​មុខ។

 

ដោយ​ឡែក ក្រោយ​បញ្ចប់​ការ​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ផលិតករ​រូប​នេះ​បញ្ជាក់​ថា នឹង​នាំ​យក​ភាពយន្ត​បង្ហាញ​ពី​ទេសភាព​ដ៏​អស្ចារ្យ​នៃ​ចម្ការ​ដូង​ប្រេង​ប្រទេស​កម្ពុជា ទៅ​ចាក់​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក និង ​អូស្ត្រាលី ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​បាន​ទស្សនា។ លោក​អះអាង​ថា៖"ចំណូល​បាន​ពី​ការ​ចាក់​បញ្ចាំង​នៅ​ទី​នោះ ខ្ញុំ​នឹង​បញ្ចូល​ក្នុង​មូលនិធិ​ដើម្បី​ជួយ​វិស័យ​ភាពយន្ត​ខ្មែរ​យើង"៕

 

អាន​អត្ថបទ៖ Sweet អី​យ៉ាង​នេះ ភរិយា មូន ម៉ារ៉ា ធ្វើ​វីដេអូ​ស្ដី​ពី​កំណើត​ស្នេហ៍​ដំបូង​រហូត​ដល់​ថ្ងៃ​ការ

អាន​អត្ថបទ៖ មិន​គួរ​​ឲ្យ​ជឿ មាស រចនា អង្គុយ​មើល​ទូរទស្សន៍​សុខៗ គេ​ទូរសព្ទ​ហៅ​ទៅ​​ធ្វើ​តារា​ចម្រៀង​អាជីព

 

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី