គន្លឹះ​ខ្លីៗ​សម្រាប់​នារី​ដែល​មិន​ចេះ​គូស​​ភ្នែក

  • 2015-04-01 22:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​មិត្តៗ​នារី​ដែល​ចង់​បាន​ភ្នែក​ដែល​ទាក់​ទាញ​តែ​មិន​ចេះ​គូស​សោះ​​​​មិន​មែន​ជា​បញ្ហា​ទៀត​ទេ​ ដោយ​គ្រាន់​តែ​ស្វែង​យល់​តាម​រយៈ​គន្លឹះ​ខ្លីៗ​​​ទាក់​ទង​នឹង​ការ​គូស​ភ្នែក​​ខាង​ក្រោម​​នេះ​ផ្ទាល់​។

 

១. ស្វែង​យល់​ពី​ប្រភេទ​ Eye Liner

 

 

Eye Liner ​ដែល​ប្រើ​សម្រាប់​គូស​​ភ្នែក​មាន​៣​ប្រភេទ​គឺ៖ ប្រភេទ​ខ្មៅ​ដៃ ប្រភេទ​ជែល និង​ ប្រភេទ​ទឹក​។

 

​​២. ស្វែង​យល់​ពី​ពណ៌​របស់ Eye Liner

 

 

ពណ៌​ខ្មៅ​៖ ធ្វើ​ឲ្យ​ភ្នែក​មាន​សភាព​ទាក់​ទាញ​និង​អង់​អាច

ពណ៌​ត្នោត​៖ មើល​ទៅ​សភាព​តែ​ពោរ​ពេញ​ដោយ​ល្បិច

ពណ៌​ស​ត្របក​ភ្នែក​ក្រោម​៖ ធ្វើ​ឲ្យ​ភ្នែក​ធំ​ជាង​មុន

ពណ៌​ប្រផេះ​៖ ភ្នែក​ស្រទន់​និង​មាន​សភាព​ភ្លឺ

លាប​តែ​ត្របក​ភ្នែក​លើ​៖ ធ្វើ​ឲ្យ​មាន​សភាព​ស្រស់​

ពណ៌​ខៀវ​ចាស់​ ស្វាយ​ រឺ​បៃតង​៖​ ទាន់​សម័យ

ពណ៌​ផ្លេកៗ​៖​ មាន​សភាព​ចែង​ចាំង

 

៣. ទប់​លំនឹង​ដៃ​ពេល​ដែល​គូស​ភ្នែក

 

 

ដើម្បី​កុំ​ឲ្យ​ដៃ​របស់​អ្នក​​ញ័រ​នៅ​ពេល​គូស​ភ្នែក​ អ្នក​គួរ​តែ​​ដាក់​កែង​ដៃ​របស់​អ្នក​ដែល​ប្រើ​ដើម្បី​គូស​ភ្នែក​លើ​ផ្ទៃ​រាប​ស្មើ​មួយ ហើយ​យក​ម្រាម​ដៃ​កូន​របស់​អ្នក​ដាក់​​ទល់​នៅ​ក្រោម​ភ្នែក​។

 

៤. ប្រសិន​អ្នក​ប្រើ​ប្រាស់​ Eye Liner ប្រភេទ​ទឹក​អ្នក​គួរ​សាក​ល្បង​គូស​ជា​ចំណុច​ៗ ​រួច​គូស​​​ភ្ជាប់​វា​ដោយ​យឺត​ៗ​។​

 

 

អ្នក​ក៏​អាច​អនុវត្ត​វា​ជា​មួយ​នឹង ​Liner​ ប្រភេទ​ជក់​បាន​ដែរ​ដោយ​គូស​ជា​គំនូស​ខ្លីៗ​ ហើយ​ចុងក្រោយ​សឹម​គូស​ភ្ជាប់​។

 

 

៥. ម្សៅ​ទ្រនាប់​អាច​ជួស​ជុល​ស្នាម​ប្រឡាក់​បាន​យ៉ាង​ល្អ

 

 

៦. លាប​ Eye Liner ទៅ​លើ​ប្រដាប់​ពត់​រោម​ភ្នែក​ រួច​ធ្វើ​ការ​​​រោម​ភ្នែក​​​​ អ្នក​នឹង​ទទួល​បាន​រោម​ភ្នែក​ងរ​ស្អាត​រួម​ទាំង​​ការ​គូស​ភ្នែក​ដែល​ត្រង់​ល្អ​ទៀត​ផង​។

 

 

ឥលូវ​សាក​យក​វិធី​ងាយៗ​ទាំង​នេះ​ទៅ​សាកល្បង​ល៎មើល៍ ​​បាន​ផល​ដែរ​ឬ​អត់?

អាន៖ តារា​ចម្រៀង​ល្បី​ៗ​​រួម​គ្នា​បង្កើត​វិបសាយ​​​​ស្តាប់​​​​ចម្រៀង​​ដើម្បី​រក​ចំណូលខ្លួន​ឯង

 

ប្រែ​សម្រួល​៖​ ហៃ ​សុខ​ហេង ប្រភព​៖ buzzfeed