​ទិដ្ឋភាព​សិស្ស​​​ប្រថុយ​គ្រោះថ្នាក់​លើ​​ស្ពាន​ដ៏​តូច ដើម្បី​ទៅ​សាលា

  • 2015-04-03 16:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សិស្ស​សាលា​​មួយ​ក្រុម​នៅ​ឥណ្ឌូណេស៊ី បាន​ប្រថុយ​ជីវិត​ស្ទើរ​រៀងរាល់​ថ្ងៃ ​ដើម្បី​ឆ្លង​កាត់​ស្ពាន​ដ៏​តូច​ប្រវែង​ជាង​៣០ម៉ែត្រ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ពួក​គេ។

 

ទិដ្ឋភាព​ដ៏​ស្រៀវ​ឆ្អឹង​ខ្នង​នេះ ស្ថិត​នៅ​​ក្នុង​ព្រៃ ​នៅ​ក្នុង​​ខេត្ត Java ប្រទេស​ឥណ្ឌូណេស៊ី។ សិស្ស​ភាព​ច្រើន បាន​ជិះ​កង់​លើ​​បន្ទះ​ឈើ​លើ​​ស្ពាន​ដែក​ដែល​គេ​ឈប់​ប្រើប្រាស់​មួយ​។ ទោះ​បី​មើល​ទៅ​គួរ​ឲ្យ​ខ្លាច ​ប៉ុន្តែ​សិស្ស​ទាំង​នោះ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​ដំណើរ​តាម​ស្ពាន​នោះ អាច​ជួយ​ឲ្យ​សិស្ស​ចំណេញ​ពេល​វេលា​បាន​ច្រើន​ជាង​គេ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ កាត់​ព្រៃ​ រួច​ឆ្លង​ទឹក​ ដោយ​ការ​ជិះ​ទូក។

 

រូបថត​ក្មេងៗ​ក្លាហាន​ដែល​កម្រ​បាន​ឃើញ​​ទាំង​នេះ ថត​ដោយ​អ្នក​ថត​រូប​ឥណ្ឌូណេស៊ី Agoes Rudianto៕​​

 

 

 

 

 

 

 

 

 

 

  ដោយ៖ សុវត្ថិ រូបភាព៖ dailymail