តិចនិកផាត់មុខបែបធម្មជាតិស្ទីលនារីកូរ៉េ
- 2015-04-03 22:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកផាត់មុខបែបធម្មជាតិស្ទីលនារីកូរ៉េ
ចន្លោះមិនឃើញ
ឆ្នាំ ២០១៥ ទៅហើយ ការតុបតែងខ្លួនពិសេសគឺការផាត់មុខរបស់មិត្តៗនារីត្រូវធ្វើដោយម៉ត់ចត់ ស្រាលៗតាមបែបធម្មជាតិទើបមើលទៅស្អាត។ ការផាត់មុខបែបនេះសក្ដិសមនឹងជីវិតដើរហើរប្រចាំថ្ងៃ ឬទៅសាលាក៏បាន។ បើសិនមិនទាន់ចេះផាត់ត្រឹមត្រូវ ថ្ងៃនេះ Sabay សូមលើកវិធីផាត់មុខធម្មជាតិបែបនារីកូរ៉េឲ្យមិត្តៗនារីបានដឹង។
១. ដើម្បីឲ្យស្បែកថ្លា និងម៉ត់ស្មើគ្នា ដំបូងត្រូវប្រើម្សៅទ្រនាប់ប្រភេទទឹកផ្តិតតិចៗនៅលើមុខ ហើយផាត់ដោយប្រើជក់ឲ្យសព្វសាច់ស្មើគ្នា។ មិនថា តែមុខទេ សូម្បីតែកក៏ត្រូវផាត់ដើម្បីឲ្យមើលទៅសាច់ចូលស្មើគ្នាដែរ។
២. ប្រើខ្មៅដៃគូសចិញ្ចើមឲ្យត្រង់តែកុំធំពេក។ បន្ទាប់មកប្រើឧបករណ៍គូសចេញជារោមចិញ្ចើមគូសវាសបន្ថែមដើម្បីឲ្យមើលទៅដូចរោមចិញ្ចើមធម្មជាតិពិតៗ។
៣. ប្រើម្សៅទ្រនាប់ផាត់ត្របកភ្នែក។ គួរប្រើម្សៅដែលមានពណ៌ស្រាលដូចពណ៌សាច់ផាត់លើត្របកភ្នែក និងក្រោមត្របកភ្នែក។
៤. ប្រើម្សៅទ្រនាប់ពណ៌ត្នោតខ្ចី ផាត់ពីលើត្របកភ្នែកមួយជាន់ទៀតដោយប្រើជក់។
៥. ប្រើឧបករណ៍ពត់រោមភ្នែក មកពត់រោមភ្នែកឲ្យងរឡើង។
៦. ប្រើ Eyeliner ពណ៌ខ្មៅគូសនៅលើរោមភ្នែកផ្នែកខាងលើ និងខាងក្រោម។
៧. ប្រើ Eyeliner ពណ៌ត្នោតគូសនៅលើរោមភ្នែកភ្នែកខាងលើ និងខាងក្រោមដដែលតែឲ្យធំជាងមុនបន្តិច ពិសេសនៅចុងកន្ទុយភ្នែកឲ្យរាងងរច្បាស់។
៨. ប្រើម៉ាស្ការ៉ាលាបរោមភ្នែកថើៗ និងប្រុងប្រយ័ត្នដើម្បីឲ្យរោមភ្នែកងរឡើងស្អាតល្អ។
៩. យកជក់មកផ្ដិតលើប្រើម្សៅទ្រនាប់ពណ៌សាច់ដដែលហើយយកមកផាត់បន្ថែមនៅលើថ្នាស ក្រោមភ្នែក ក្រោមច្រមុះ និងចង្កា។
១០. ប្រើជក់ផ្ដិតម្សៅផាត់ពណ៌ផ្កាឈូកស្រាលហើយផាត់លើឆ្អឹងថ្ពាល់ទាំងសងខាងថើៗដើម្បីឲ្យថ្ពាល់ក្រហមព្រឿងៗតិចៗស្អាតបែបនារីសម័យថ្មី។
១១. ចុងក្រោយបង្អស់គឺ ប្រើក្រែមពណ៌ផ្កាឈូកស្រាលមកលាបបបូរមាត់ដោយផ្នែកខាងក្រោម និងខាងលើ ហើយយកដៃផ្តិតបន្ថែមតាមទម្រង់ដែលចង់បាន។ បន្ទាប់មកទៀតគឺប្រើក្រែមដដែលគ្រាន់តែពណ៌ផ្កាឈូកចាស់មកលាបពីលើមួយជាន់ទៀតជាការស្រេច។
សូមមើលវីដេអូដើម្បីកាន់តែច្បាស់៖
តែប៉ុណ្ណោះ អ្នកនឹងបានមុខស្រស់ស្អាតបែបធម្មជាតិតាមស្ទីលនារីកូរ៉េសម័យថ្មីមិនខាន។
អាន៖ គន្លឹះខ្លីៗសម្រាប់នារីដែលមិនចេះគូសភ្នែក
អត្ថបទ៖ សីហា