ឈីងឈីង ថ្នាក់លើធ្វើខួបឱ្យ
- 2015-04-06 18:56:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈីងឈីង ថ្នាក់លើធ្វើខួបឱ្យ
ចន្លោះមិនឃើញ
តារាចម្រៀង ឈីងឈីង ត្រូវបានអ្នកការចាត់ទូទៅផលិតកម្ម "កាលីប" រៀបចំធ្វើខួបកំណើតឱ្យកាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយអញ្ជើញអ្នកសិល្បៈស្រករថ្មីចូលរួមជាច្រើននៅភោជនីយដ្ឋានរហាត់លាភ។
ឈីងឈីង ផ្ដល់សម្ភាសន៍បញ្ជាក់ការពិតមកកាន់ Sabay
ឆ្លើយតបទៅនឹងមន្ទិលរបស់សារព័ត៌មាននានា ឈីងឈីង បញ្ជាក់មកកាន់ Sabay ថា៖ "គាត់ជាអ្នករៀបចំឱ្យខ្ញុំមែន ប៉ុន្តែ ក្នុងនាមជាមេកោយ និង កូនចៅប៉ុណ្ណោះ មិនមែនក្នុងន័យផ្សេងនោះទេ"។ ម្ចាស់បទ "ឆ្នាំថ្មីនឹកគេម្នាក់ឯង" រូបនេះបន្តថា ទំនាក់ទំនងធម្មតាជាមួយអ្នកចាត់ការទូទៅផលិតកម្មខាងលើកើតឡើងប្រហែលជា ៣ កន្លងមកហើយ គឺ មុនពេលពូកគេបានធ្វើការងារជាមួយគ្នាទៅទៀត។
លោក ផន ចាន់ណា អ្នកចាត់ការទូទៅ(អាវស)
តារាបង្ហាញម៉ូដរូបនេះបន្តថា អាចមានការភាន់ច្រឡំ នៅពេលដែលលេចឮថា ថ្នាក់លើធ្វើខួបឱ្យដូច្នេះ។ នាងអះអាងថា៖ " ការពិត នៅតែជាការពិត យើងដឹងច្បាស់រៀងខ្លួន មិនមាននរណាច្បាស់ជាងខ្លួនឯងនោះទេ"។ យ៉ាងណាតារាចម្រៀងរូបនេះ នៅតែអះអាងថា មិនមែនជាទំនាក់ទំនងស្នេហានោះទេ។ ក្នុងវ័យ ២២ ឆ្នាំ តារារូបនេះបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលបានរៀបចំកម្មវិធីខួបកំណើត និង មានការចូលរួមពីអ្នកសិល្បៈ។
ឈីឈីង អះអាងថា មានការសប្បាយរីករាយនៅក្នុងពិធីខួបកំណើត ដោយមានការផ្ដល់កិត្តិយសពីម្ចាស់ផលិតកម្ម, អ្នកចាត់ការទូទៅ និង អ្នករួមអាជីព។ ទន្ទឹមគ្នានេះ បទចម្រៀងក្នុងផលិតកម្ម កាលីប ក៏បានចរាចរនៅលើទីផ្សារ ដោយទទួលបានការគាំទ្រគួរកត់សម្គាល់ផងដែរ ទោះចាប់ផ្ដើមដំណើរការថ្មីថ្មោងយ៉ាងណាក្ដី៕
អានអត្ថបទ៖ ស្ងាត់ៗ សាយ រតនៈ ចេញមុខសម្ពោធភោជនីយដ្ឋានតម្លៃរាប់ម៉ឺនដុល្លារ
អានអត្ថបទ៖ ដល់រដូវទៅស្រុក មើលវីដេអូបទចម្រៀងនេះ អ្នកខ្លះអាចស្រក់ទឹកភ្នែក
អត្ថបទ៖ សំ ជំនាញ