​​​Key ​សមាជិក​ SHINee ​​​ជីដូន​ស្លាប់​ចំ​ថ្ងៃ​ខួបកំណើត

  • 2014-10-08 22:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

សមាជិក​ក្រុម​ចម្រៀង​ SHINee ​​គឺ​ Key ​បាន​​​ចែក​រំលែក​ព័ត៌មាន​ដ៏​ក្រៀមក្រំ​​ដល់​ប្រិយមិត្ត​របស់​ខ្លួន​ថា ​ជីដូន​របស់​គេ​បាន​ស្លាប់​​កាល​ពី​​ពីរ​សប្ដាហ៍​កន្លង​ទៅ​ចំ​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​តែ​ម្ដង។

កាល​ពី​ថ្ងៃ​ទី ៥ ​តុលា​កន្លង​ទៅ​ Key ​បាន​ Share ​រូប​ថត​មួយ​សន្លឹក​នៅ​លើ​គណនី​ Instagram ​របស់​គេ​ដោយ​សរសេរ​ថា៖ ​"ស្វាគមន៍​ដល់​អ្នក​ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​ក្រុម​របស់​ខ្ញុំ​ទាំង​អស់។ ​ខ្ញុំ​គឺ​ Key។​​ ខ្ញុំ​មិនដឹង​​ថា ​គួរ​និយាយ​បែប​ណា​ទេ... ​ដោយសារ​ខ្ញុំ​មាន​​ធុរៈ​ផ្ទាល់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ២៤ ​កន្លង​ទៅ ​ខ្ញុំ​មិន​អាច​និយាយ​ពាក្យ​នេះ​ដោយ​ផ្ទាល់ ​ព្រោះ​​ជីដូន​របស់​ខ្ញុំ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៣ ​កញ្ញា​កន្លង​ទៅ​នេះ"។

​​តារា​ចម្រៀង​វ័យ​ ២៣ ​ឆ្នាំ​បាន​បន្ត​​ថា ​"គាត់​ជា​មនុស្ស​ដែល​ចិញ្ចឹម​បីបាច់ ​និង​ស្រឡាញ់​ខ្ញុំ​បំផុត ​ខ្ញុំ​នៅ​តែ​មិន​ជឿ​ថា ​គាត់​​ទៅ​ចោល​ខ្ញុំ​បែប​នេះ​សោះ។ ​​វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​ដែល​ខ្ញុំ​បែរ​ជា​ត្រូវ​សរសេរ​ពី​រឿង​នេះ​នៅ​មុន​ពេល​ប្រគំ​តន្ត្រី​ទេសចរណ៍ ​និង​តន្ត្រី​របស់​​​ SMTOWN ​ទៅវិញ  ​តែ​ឥលូវ​ខ្ញុំ​សរសេរ​វា​ហើយ។

 

ទោះ​ជា​យ៉ាង​ណា Key ​បាន​ប្ដេជ្ញា​ថា ​នឹង​ខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំង​ជាង​មុន ​និង​ញញឹម​​ដើម្បី​អ្នក​គាំទ្រ ​ពិសេស​គឺ​លោក​យាយ​របស់​គេ​អាច​មើល​ឃើញ​គេ​ពី​ឋានសួគ៌​ដោយ​រីករាយ។ ​

​​

​​នៅ​ថ្ងៃ​ខួប​កំណើត ​និង​ជា​ថ្ងៃ​ដែល​លោក​យាយ​របស់​ Key ​បាន​ស្លាប់​ ​គេ​បាន​បង្ហោះ​រូប​មេឃ​មួយ​សន្លឹក ​ដែល​គ្មាន​នរណា​ម្នាក់​ដឹង​ពី​អត្ថន័យ​របស់​វា​​​ទេ ​ទើប​តែ​ពេល​នេះ​ទើប​គ្រប់​យ៉ាង​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹងដោយ​សាមី​ខ្លួន​ផ្ទាល់៕

 

 អាន៖ ១០​ឈុត​សិចស៊ី​ ពី​ស្រី​ស្អាត Choa ​ក្រុម AOA មើល​ហើយ​មាន​អារម្មណ៍…

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​Lollipop
អត្ថបទពេញនិយម