ចង់​ដឹង​ឈ្មោះ ​អាយុ ​កម្ពស់​ពិត​របស់​តារា​សម្ដែង​ប្រុស​ក្នុង​រឿង​ “Hormones”​ អត់?

  • 2015-04-11 13:30:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​"Hormones" ជា​​ភាពយន្ត​​ដ៏​ល្បី​របស់​ប្រទេស​ថៃ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន ​GMM Tai Hub (GTH) ​ដែល​បង្ហាញ​ពី​ជីវិត​របស់​យុវវ័យ​ពេល​សិក្សា​ក្នុង​វិទ្យាល័យ​ និង​បាន​បង្កប់​ន័យ​អប់រំ​ជា​ច្រើន​។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​តួ​​សម្ដែង​សុទ្ធ​សឹង​ជា​តារា​ក្មេងៗ ​​និង​មាន​រូប​សម្បត្តិ​​ស្រស់​សង្ហា​។​ថ្ងៃ​នេះ​ Sabayនឹង​បង្ហាញ​ជីវប្រវត្តិ​សង្ខេប​ខ្លះៗ​នៃ​តួ​អង្គ​ប្រុស​​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​ “Hormones"៖

 

១​ Pachara Chirathivat

 

 

ឈ្មោះ​ហៅ​ក្រៅ​ Peach កើត​នៅ​ថ្ងៃ​ទី១០​ ខែ​ឧសភា ​ឆ្នាំ​១៩៩៣ បច្ចុប្បន្នមាន​អាយុ២១​ ឆ្នាំ​ កម្ពស់​១,៧៨ម៉ែត្រ​ អាជីព​ជា​អ្នក​ចម្រៀង​ និង​តារា​សម្ដែង។

 

២ ​Gunn Junhavat

 

 

​កើត​នៅ​ថ្ងៃ​ទី៣១​ ខែ​ធ្នូ ​ឆ្នាំ​១៩៩៣ បច្ចុប្បន្នមាន​អាយុ២១​ឆ្នាំ​ មាន​កម្ពស់ ១,៦២ម៉ែត្រ រៀន​នៅ​សាកលវិទ្យាល័យ​ Srinakharinwiroth ។

 

៣​ Chutavuth Pattarakampol ​​

 

 

កើត​នៅ​ថ្ងៃ​ទី២១​ ខែ​មិនា ​​ឆ្នាំ​១៩៩៣ ច្ចុប្បន្នមាន​អាយុ២១​ឆ្នាំ កម្ពស់១,៧៦​ម៉ែត្រ​ រៀន​នៅ​សាកល​វិទ្យាល័យ Chulalongkorn ជា​តារា​សម្ដែង ​​និង​ពិធីករ។

 

៤ ​​Sedthawut Anusit

 

 

ឈ្មោះ​ហៅ​ក្រៅ​ ​​Tou ​កើត​នៅ​ថ្ងៃ​ទី២០​ ខែ​កុម្ភៈ ​ឆ្នាំ​១៩៩៧ ​ច្ចុប្បន្ន​មាន​អាយុ១៨​ឆ្នាំ​ កម្ពស់​ ១,៨៣​ម៉ែត្រ​ មាន​អាជីព​​ជា​តារា​សម្ដែង​ និង​និស្សិត​រៀន​នៅ ​Srinakharinwirot University ​Prasarnmit Demonstration School។

 

៥​​ Leeratanakajorn Thanapob

 

កើត​​នៅ​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​១៩៩៤ ច្ចុប្បន្នមាន​អាយុ២១​ឆ្នាំ​ កម្ពស់​១,៨២ម៉ែត្រ ឈាម​ប្រភេទ ”O” ​​កីឡា​ដែល​ចូលចិត្ត​គឺ​បាល់បោះ។

 

អាន៖ Girls’ Generation ស្ងាត់​យូរ​ ចេញ​ MV ​ថ្មី លេង​ស្ទីល​សិចស៊ី​បែប​​កម្មករ​សំណង់

 

ដោយ៖​ ហេង​ សុធារិទ្ធិ