ទិនហ្វី ប្ដឹង​ក្រុមហ៊ុន​ភាពយន្ត Huayi Brothers រឿង​លុយកាក់

  • 2015-04-17 22:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

តារា​កំប្លុកកំប្លែង ទិនហ្វី បាន​ប្ដឹង​ក្រុមហ៊ុន​ភាពយន្ត Huayi Brothers ដើម្បី​ទាមទារ​ភាគហ៊ុន (share) ដែល​រក​បាន​ពី​រឿង "Journey To The West II: Conquering the Demons”។

 

ទិនហ្វី កំពុង​ចោទប្រកាន់ក្រុមហ៊ុន​មួយ​នេះ​​ថា ភាពយន្ត​ខាងលើ​ រក​ចំណូល​សរុប​បាន​ ១,២៤៨ពាន់​លាន​យ័ន (ជាង​២០១​លាន​ដុល្លារ) ខណៈលោក​ទទួល​បាន​តែ ១៧៧លាន​យ័ន​(ជាង​២៨,៥​លាន​ដុល្លារ) ប៉ុណ្ណោះ ​បាន​ន័យ​ថាក្រុមហ៊ុន​នៅ​ជំពាក់​លោក ៨៦,១លាន​យ័ន​ទៀត។ អ្វី​ទាំង​នេះគឺ​ផ្អែក​តាម​​កិច្ច​ព្រម​ព្រៀង​​ជាលាយលក្ខណ៍អក្សរ​​មួយ​ចំនួន រវាង​ទិនហ្វី និង​ក្រុមហ៊ុន Huayi។ រីឯ​ការ​យល់​ព្រម​ផ្ទាល់​មាត់ទៀតសោត​គឺ​ថា​ បើ​ភាពយន្ត​នេះ ​ចំណេញ​លើស ៥០០លាន​យ័ន ទិនហ្វី នឹង​ទទួល​​ប្រាក់​លើក​ទឹកចិត្ត​បន្ថែម​​ផ្សេង​​ទៀត។ ​​

 

ចំណែក​ក្រុមហ៊ុន Huayi បាន​តប​​វិញ​ថា ការ​ព្រមព្រៀង​អី​ ដែល​​​​ទិនហ្វី​​បាន​លើក​ឡើង​ គឺ​​ពុំ​ដែល​​បាន​ចុះ​ហត្ថលេខា​ និង​​​អនុវត្ត​នោះ​​ទេ ដូច្នេះ​វា​ពុំ​ស្រប​តាម​ផ្លូវ​ច្បាប់​ឡើយ។ ក្រុមហ៊ុន​បាន​លើក​ឡើង​​ថា បើទោះ​​កិច្ច​ព្រមព្រៀង​​នោះ​ស្រប​​ច្បាប់ទៅ​ចុះ​ ឲ្យ​រក​ប្រាក់​ចំណូល​បាន​ពី​ភាព​យន្តឯណា​ដល់​ទៅ​​ ១,២៤៨​ពាន់​លាន​យ័ន​ ​​បើ​​​ប្រាក់​ចំណេញ​​ឥឡូវ​ក៏​មិនដល់​ ​៥០០លាន​យ័ន​ផង​ហ្នឹង​។ ដូច្នេះ​​ ទិនហ្វី ពុំ​ត្រូវ​បាន​ចុះ​ឈ្មោះ​ឲ្យ​​​ទទួល​បាន​ប្រាក់​​លើក​ទឹក​ចិត្ត​បន្ថែម​អ្វី​ដែរ។

 

ជុំវិញ​បញ្ហា​នេះ តុលាការ​បាន​សម្រេច​រក្សា​សំណុំរឿងទុក​ ហើយ​នឹង​កាត់​ក្ដី​នៅ​ពេល​ក្រោយ៕

 

 

​ទិនហ្វី ត្រូវ​តារា​ស្រី​រូប​ស្អាត​ សរសើរ​មិន​ដាច់​ពី​មាត់

រឿង​ពាក់ព័ន្ធ​រវាង​ត្រចៀកកាំ និង​ទិនហ្វី ដែល​អ្នក​មិន​ធ្លាប់​ដឹង ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars

អត្ថបទពេញនិយម