កុំ​មើលងាយ! ផ្លែ​ក្រខុប និង​​ស្លឹក​វា​​មាន​​អត្ថប្រយោជន៍​​ហួស​ស្មាន

  • 2015-04-18 14:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ផ្លែ​ក្រខុប​ប្រជាជន​ខ្មែរ​ពិតជា​ស្គាល់​វា​ជា​មិនខាន ព្រោះ​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ផ្អែម ឆ្ងាញ់ និង​ងាយ​ដុះ​ស្ទើរ​គ្រប់​កន្លែង។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ ក្រខុប​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ប៉ុណ្ណា​ទេ។ បើ​ចង់​ដឹង Sabay នឹង​បង្ហាញ​ជូន​នូវ​អត្ថប្រយោជន៍​​ផ្លែ​ក្រខុប​នេះ៖

 

 

 

១.ប្រឆាំង​បាក់តេរី

ក្រខុប​មាន​សមាសធាតុ​ជាច្រើន​ដែល​អាច​ការពារ​បាក់តេរី និង​ជួយ​ព្យាបាល​ជំងឺ​ខាន់ស្លាក់ មេរោគ  និង​បាក់តេរី​ផ្សេង​ទៀត។

 

២.ព្យាបាល​ឈឺ​តាម​សន្លាក់ឆ្អឹង

ច្រើន​សតវត្ស​មក​ហើយ​មាន​ប្រទេស​មួយ​ចំនួន​ធំ​បាន​ប្រើ​ផ្លែ​ក្រខុប ដើម្បី​បញ្ឈប់​ការ​ឈឺចាប់​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​រោគ​ប្រគ្រីវ​ក៏​មាន។ ការ​ទទួលទាន​ក្រខុប​មួយ​ថ្ងៃ​ ៩ទៅ១២​ផ្លែ​​ បី​ដង​ក្នុង​មួយ​ថ្ងៃ​ជា​ការ​ព្យាបាល​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ។

 

៣.ជំងឺ​ទឹកនោម​ផ្អែម

ក្រខុប​ជា​ផ្លែ​ឈើ​មាន​ជាតិ​ស្ករ​តិច​ដែល​អាច​ជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ផង​ដែរ ដូច្នេះ​ធ្វើឲ្យ​វា​ជា​ផ្លែឈើ​ដ៏​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។

 

៤.សម្បូរ​វីតាមីន C

ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​មួយ​ដែល​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ  និង​សូម្បី​តែ​ជំងឺ​សរសៃឈាម​បេះដូង។

 

៥.ទប់ស្កាត់​ការ​ឈឺចាប់

 

 

ស្លឹក​វា​គឺ​អាច​ផ្សំ​ធ្វើជា​តែ​ដើម្បី​ទប់ស្កាត់​ការ​ឈឺចាប់។

 

៦.ការពារ​សរសៃឈាម​បេះដូង  

ស្លឹក​របស់​វា​ដែល​ផ្សំ​ធ្វើ​តែ​នោះ មិន​ត្រឹមតែ​ទប់ស្កាត់​ការ​ឈឺចាប់​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ការពារ​ជំងឺ​គាំង​បេះដូង ព្រោះ​ស្លឹក​រុក្ខជាតិ​នោះ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​រារាំង​ការ​រលាក​ដែល​នាំឲ្យ​ងាប់​ជាលិកា​សាច់ដុំ​បេះដូង។

 

៧.ព្យាបាល​ជំងឺ​មហារីក  

ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា​ស្លឹក​របស់​វា​ត្រូវ​បាន​គេ​សិក្សា និង​បង្ហាញ​សមត្ថភាព​ប្រឆាំង​ដ៏​ធំ​ ហើយ​វា​អាច​នឹង​ត្រូវ​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នា​ពេល​អនាគត​សម្រាប់​ព្យាបាល​ជំងឺ​មហារីក។

 

៨.ប្រឆាំង​ការ​រលាក

តែ​ដែល​មាន​ផ្សំ​ពី​ស្លឹក​ក្រខុប​គឺ​អាច​ព្យាបាល​ការ​រលាក ហើម និង​សម្រាប់​ទប់ស្កាត់​ជំងឺ​គ្រុន​បាន​ទៀត​ផង។

 

៩.បន្ថយ​សំពាធឈាម

តែ​ធ្វើ​ពី​ស្លឹក​ក្រខុប​អាច​បញ្ចុះ​សំពាធឈាម ព្រោះ​វា​មាន​សារធាតុ​នីទ្រិច​អុកស៊ីត​ដែល​អាច​បន្ធូរ​សរសៃឈាម ដូច្នេះ​ប្រសិនបើ​សំពាធឈាម​ឡើង​គឺ​ទទួលទាន​តែ​នេះ​នឹង​បញ្ចុះ​មក​វិញ​បាន។

 

១០.ព្យាបាល​អាការ​ឈឺក្បាល

ការ​បរិភោគ​ផ្លែឈើ​ប្រភេទ​នេះ ឬ​ផឹក​តែ​ធ្វើ​ពី​ស្លឹក​វា​គឺជា​ឱសថ​ស័ក្ដិសិទ្ធិ នឹង​កម្ចាត់​អាការ​ឈឺក្បាល​បាន​ភ្លាម។ ១១.ផ្ទុក​សារធាតុ​ចិញ្ចឹម​ច្រើន

 

 

ក្រខុប​មាន​ផ្ទុក​ជាតិ​ទឹក ជាតិ​ស្ករ ប្រូតេអ៊ីន សម្រាប់​ធ្វើឲ្យ​សាច់ដុំ​រឹងមាំ។ ចំណែក​កាល់ស្យូម​និង​ផូស្វាត​សម្រាប់​ឆ្អឹង​រឹងមាំ ជាតិ​ដែក​សម្រាប់​អ្នក​មាន​ជំងឺ​ស្លេកស្លាំង និង វីតាមីនBធ្វើឲ្យ​មាន​អារម្មណ៍​ល្អ៕

 

ចុចអាន៖មូលហេតុ៧​​យ៉ាង​​គួរ​ទទួលទាន​ទឹកដូង​ឲ្យ​បាន​ច្រើន ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖ cancer.trendolizer

អត្ថបទថ្មី