​​គីម ជុងអ៊ុន​ ឡើង​ដល់​លើ​កំពូល​​ភ្នំ​ខ្ពស់​បំផុត​​របស់​​កូរ៉េ​ខាង​ជើង

  • 2015-04-20 17:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​គីម​ ជុងអ៊ុន​ មេ​ដឹក​នាំ​​ប្រទេស​កូរ៉េ​ខាង​ជើង ​អម​ដោយ​មន្ត្រី​រដ្ឋាភិបាល ​និង​យោធា​​ បាន​ឡើង​ទៅ​ដល់​កំពូល​ភ្នំ ​Paektu​ ដែល​ជា​ភ្នំ​ខ្ពស់​បំផុត​​នៅ​​ប្រទេស​កូរ៉េ​ខាង​ជើង ​មាន​កម្ពស់ ២៧៥០ ម៉ែត្រ។​​ នេះ​បើ​យោង​តាម​សារព័ត៌មាន ​Rodong​ របស់​​កូរ៉េ​ខាង​ជើង។

 

រូប​ភាព​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ ​បាន​បង្ហាញ​ពី​មេ​ដឹក​នាំ​ផ្ដាច់ការ ​វ័យ​៣២ឆ្នាំ​​រូប​នេះ​ ឈរ​នៅ​លើ​កំពូល​ភ្នំ​ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​សួរ​សុខ​ទុក្ខ​ដល់​អ្នក​បើក​បរ​យន្ត​ហោះ​នៃ​កង​ទ័ព​ប្រជាជាតិ​កូរ៉េ​ខាង​ជើង និង​ក្នុង​គោល​បំណង​មក​លំហែ​ខួរ​ក្បាល​ផង​ដែរ។

 

ដោយ​ឡែក​​ទស្សនៈ​អ្នក​វិភាគ​បាន​គិត​ថា​នេះ​ជា​របៀប​នៃ​ការ​បង្ហាញ​នូវ​ភាព​ស្វាហាប់​របស់​ខ្លួន​ដល់​ប្រជាជន។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​កូរ៉េ​ខាង​ជើង​ចំណាយ​ភាគ​ច្រើន​ទៅ​លើ​មេ​ដឹក​នាំ​ធំៗ និង​វិស័យ​យោធា​ច្រើន​ជាង​ប្រជាជន​របស់​ខ្លួន​ ខណៈ​ដែល​២​ភាគ​៣នៃ​ប្រជាជន​កូរ៉េ​ខាង​ជើង​ពុំ​មាន​អាហារ​ហូប​គ្រប់​គ្រាន់​នោះ​ឡើយ៕

 

 
 
 
 
 

ចុច​អាន៖ វីដេអូ​ដ៏​កម្រ​របស់​កូរ៉េ​ខាង​ជើង បង្ហាញ​ថា គីម ជុងអ៊ុន ដូច​ឪពុក​បេះបិទ

 

ចុច​អាន៖ គីម ជុងអ៊ុន ប្រាប់​កងទ័ព​ឲ្យ​ប្រុង​ខ្លួន​ធ្វើ​សង្គ្រាម​គំរាម​អាមេរិក

 

ប្រែសម្រួល៖ មាន រតនា ប្រភព៖ BBC

អត្ថបទថ្មី