ដឹងថា “Furious 7” នៅចិន រកចំណូលបានប៉ុន្មានអត់?
- 2015-04-22 17:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងថា “Furious 7” នៅចិន រកចំណូលបានប៉ុន្មានអត់?
ចន្លោះមិនឃើញ
ត្រឹមរយៈពេល៨ថ្ងៃប៉ុណ្ណោះ ខ្សែភាពយន្តប្រណាំងឡាន និងវាយប្រហារ “Furious 7” របស់តារាសម្ដែង និងផលិតករ Vin Diesel អាចរកចំណូលបានដល់ទៅ ២៥០លានដុល្លារអាមេរិក នៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១ ក្នុងលោកចិន។
បើយោងតាមការឱ្យដឹង មានមនុស្សចំនួន ២៩លាននាក់ បានទិញសំបុត្រចូលទស្សនា ខ្សែភាពយន្តដ៏ល្បីនេះ ដែលតម្លៃសំបុត្រជាមធ្យម គឺ៦ដុល្លារអាមេរិក។ ខ្សែភាពយន្តសម្ដែងដោយ តារាអាមេរិក និងអាស៊ីល្បីៗដដែល ត្រូវគេរំពឹងថា នឹងអាចយកឈ្នះរឿង "Transformers: Age of Extinction “ ដែលរកចំណូលខ្លាំងបំផុត កាលពីឆ្នាំ២០១៤។
កាលពីឆ្នាំទៅមិញស៊េរីរឿង "Transformers "ខាងលើ រកចំណូលក្នុងតារាង Chinese box office បាន ៣២០លានដុល្លារអាមេរិក ហើយឆ្នាំនេះ គេរំពឹងថា “Furious 7” នឹងក្លាយជាភាពយន្ត រកចំណូលខ្ពស់ជាងគេបំផុត នៅប្រទេសប្រជាជនច្រើនបំផុតក្នុងលោកនេះ។
គួរបញ្ជាក់ថាថ្មីៗនេះ ខ្សែភាពយន្តទី៧ របស់ “Fast &Furious” រកចំណូលទូទាំងពិភពលោក បាន ១,១៥ ពាន់លានដុល្លារអាមេរិក ត្រឹមរយៈពេលតែ១៧ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្ត ដែលជាចំណូលមួយ ហួសពីការរំពឹងទុករបស់អ្នកវិភាគ៕
អានអត្ថបទ៖ ‘Furious 7′ រកលុយបាន១ពាន់លានដុល្លារត្រឹម១៧ថ្ងៃ
អានអត្ថបទ៖ James Wan អ្នកដឹកនាំរឿងមកពីអាស៊ីដ៏ល្បី ជាម្ចាស់ស្នាដៃរឿង “Furious 7”
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ ew