ចាប់បានស្រោមអនាម័យក្លែងក្លាយ ៣លានស្រោម
- 2015-04-23 15:56:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់បានស្រោមអនាម័យក្លែងក្លាយ ៣លានស្រោម
ចន្លោះមិនឃើញ
អាជ្ញាធរមានសមត្ថកិច្ចក្រុងសៀងហៃ ប្រទេសចិន បានឃាត់ខ្លួនមនុស្ស ៩នាក់ ព្រមទាំងរឹបអូសស្រោមអនាម័យក្លែងក្លាយម៉ាក Jissbon និង Durex យ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពីឆ្មក់ចូលកន្លែងធ្វើចិញ្ចៀនតម្លៃ ១២លានយាន់ ដែលកំពុងរីកដុះដាលក្នុងខេត្ត-ក្រុង៧។ នេះបើតាមការចុះផ្សាយលើសារព័ត៌មាន Shanghaiist កាលពីថ្ងៃពុធម្សិលមិញ។
ក្រុមអាជ្ញាធរចិនបានទទួលរបាយការណ៍តាំងពីខែឧសភា ឆ្នាំ២០១៤ កន្លងទៅថា មានការសង្ស័យចំពោះស្ត្រីម្នាក់ ព្រមទាំងបុគ្គលិកជាច្រើននាក់ទៀត កំពុងផលិតស្រោមអនាម័យក្លែងក្លាយក្នុងបរិមាណដ៏ច្រើន នៅបន្ទប់ក្រោមដី នាស្រុក Yangpu ក្រុងសៀងហៃ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីដែលចូលរួមក្នុងប្រតិបត្តិការ។
ជនល្មើសទាំងនោះ បានលក់ស្រោមអនាម័យក្នុងប្រអប់មានម៉ាកត្រឹមត្រូវ ទៅឲ្យអ្នកចែកចាយបន្ត។ គេជឿជាក់ថា ស្រោមអនាម័យក្លែងក្លាយជាច្រើន បានលក់ចេញពាសពេញក្រុងសៀងហៃ និងបណ្ដាខេត្តមួយចំនួនទៀតដូចជា Henan, Anhui, Zhejiang, Hubei, Guangdong, Jiangsu and Shaanxi រួចទៅហើយ។
ក្នុងប្រតិបត្តិការលើកនេះ អាជ្ញាធរចិនបង្ក្រាបស្រោមអនាម័យក្លែងក្លាយបានប្រមាណ ៣លានស្រោម។ បើតាមមន្ត្រីឱសថនិងអាហារ បានបញ្ជាក់ថា ស្រោមអនាម័យខ្វះគុណភាពត្រូវគេលក់ទៅឲ្យសណ្ឋាគារតូចៗ ហើយភាគច្រើន ស្រោមអនាម័យទាំងនោះមានផ្ទុកជាតិពុលក្នុងកម្រិតខ្ពស់៕
ចុចអាន៖ វៀតណាមបកស្រាយរឿងចាក់មេរោគអេដស៍ចូលក្នុងស៊ុតមុនដាក់លក់
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiist