"Furious 8" នឹងចាក់បញ្ចាំងនៅឆ្នាំ២០១៧
- 2015-04-24 16:18:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"Furious 8" នឹងចាក់បញ្ចាំងនៅឆ្នាំ២០១៧
ចន្លោះមិនឃើញ
តារាសម្ដែង និងផលិតករ Vin Diesel បានប្រកាសជាផ្លូវការនៅសណ្ឋាគារ Caesar’s Palace ក្នុងទីក្រុង Las Vegas ថា លោកនឹងថត រឿង "Furious 8” បន្តទៀត ហើយរឿងនេះ នឹងអាចចាក់បញ្ចាំង នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧។ តារារូបនេះបន្ថែមថា "វានឹងជារឿងល្អបំផុត ដែលទស្សនិកជន មិនធ្លាប់ទស្សនា" ។
ចំពោះអ្នកដឹកនាំរឿង សម្រាប់ភាពយន្តវគ្គទី៨នេះ មិនទាន់ប្រកាសជាផ្លូវការថា ជាអ្នកណានៅឡើយទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថា ភាពយន្តប្រណាំងឡាននេះ នឹងថតនៅទីក្រុងញីវយ៉ក ហើយយកតួសម្ដែងចាស់ៗមកវិញ រួមទាំងតារាចំណូលថ្មី Kurt Russell ជាតួអង្គម្នាក់បានសម្ដែងក្នុងរឿង "Furious 7”។
"Furious 8” នឹងចេញបញ្ចាំង ប្រជែងជាមួយរឿង "Ghost in the Shell” របស់តារាសម្ដែង Scarlett Johansson និងក្រោយរឿង “Pacific Rim 2” របស់លោក Guillermo del Toro មួយសប្តាហ៍។
ការប្រកាសរបស់ Vin Diesel ធ្វើឡើងក្រោយភាពយន្ត "Furious 7” ទទួលបានការគាំទ្រច្រើន។ កាលពីពេលថ្មីៗកន្លងមក រឿងនេះរកចំណូលទូទាំងពិភពលោក ឬ Worldwide Box Office បាន ១,១៥ពាន់លានដុល្លារ ហើយរកបាន ២៥០លានដុល្លារអាមេរិក ក្នុងប្រទេសចិន ច្រើនជាងគេបំផុត បើធៀបនឹងភាពយន្តផ្សេងៗទៀត។ យ៉ាងណា ការថតចាប់ផ្ដើមពេលណានោះ ប្រភពមិនបានបញ្ជាក់ទេ។
តើអ្នកចាប់អារម្មណ៍វគ្គទី ៨ របស់ភាពយន្តជាស៊េរី "Fast and Furious” នេះឬអត់? តើអ្នកយល់ថា រឿងស៊េរីក្រោយនេះ អាចរកចំណូលបានច្រើន ទៀតដែរឬទេ?
ដឹងថា “Furious 7” នៅចិន រកចំណូលបានប៉ុន្មានអត់?
‘Furious 7′ រកលុយបាន១ពាន់លានដុល្លារត្រឹម១៧ថ្ងៃ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ slashfilm , ryanseacrest