Enrique ​​បារម្ភ​ខ្លាច​អត់​បាន​ពាន La Liga ទោះ​នាំ​មុខ Real

  • 2015-04-28 21:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Luis Enrique ​អ្នក​ចាត់​ការ​ក្រុម Barcelona ​នៅ​តែ​មាន​កង្វល់​ក្នុង​ចិត្ត​ចំពោះ​ពាន La Liga ​ ព្រោះ​នៅ​សល់​៥​ប្រកួត​ទៀត ហើយ​នាំ​មុខ​ក្រុម​គូ​ប្រជែង Real Madrid ​តែ​២​ពិន្ទុ​ទេ។

 

 

លោក Enrique ​បាន​និយាយ​មុន​ក្រុម​របស់​លោក​ត្រូវ​ប្រកួត​ជាមួយ Getafe ​នៅ​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ​ថា ៖ "កាល​វិភាគ​របស់​យើង​ល្អ​ហើយ ប៉ុន្តែ​អ្នក​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ផ្សេង​ទៀត។ ៥​ប្រកួត​ចុង​ក្រោយ ជា​រឿង​សំខាន់​សម្រាប់​ក្រុម​ទាំង​មូល ហើយ​ក៏​មិន​អាច​មើល​ស្រាល​ក្រុម​ណា​បាន​ដែរ ព្រោះ​យើង​មាន​តែ​២​ពិន្ទុ​ទេ នាំ​មុខ​គូ​ប្រជែង​របស់​យើង។ ខ្ញុំ​ចង់​ឱ្យ​កីឡាករ​ទាំង​​អស់​លេង​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត ដើម្បី​ប្រាកដ​ថា​យើង​ពិត​ជា​ក្លាយ​ជា​ម្ចាស់​ពាន​ La Liga ​រដូវ​កាល​នេះ ”។

 

 

ងាក​ទៅ​ខាង​កីឡាករ​វិញ ខ្សែ​ការពារ Gerard Pique ​ធ្លាប់​បាន​និយាយ​ថា​ រដូវ​កាល​នេះ​គ្មាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​អ្នក​មាន​បុណ្យ​ក្នុង​ការ​លើក​ពាន La Liga ​ឬ Champions League ​នោះ​ទេ ព្រោះ​ក្រុម​ទាំង​មូល​មាន​ទំនុក​ចិត្ត និង​ពោរពេញ​ដោយ​កីឡាករ​ល្អ​នៅ​ជួរ​មុខ​ដូចជា Messi , Neymar ​និង Suarez ​ជា​ដើម។

 

សូម​បញ្ជាក់​ថា ៥​ប្រកួត​ចុង​ក្រោយ​របស់ Barca ​នៅ La Liga ​គឺ​ប៉ះ Getafe , Cordoba , Real Sociedad , Atletico Madrid ​និង Deportivo ។ ចំណែក​ឯ​ក្រុម​គូ​ប្រជែង Real Madrid ​វិញ​៥​ប្រកួត​ចុង​ក្រោយ​របស់​គេ​គឺ Almeria , Sevilla , Valencia , Espanyol និង Getafe។

 

ចុះ​តាម​គំនិត​របស់​ប្រិយមិត្ត​វិញ គិត​ថា​២​ក្រុម​ខាង​លើ​នេះ មួយ​ណា​ជា​ម្ចាស់​ពាន​រង្វាន់​លីក​កំពូល​អេស្ប៉ាញ La Liga ​រដូវ​កាល​នេះ?

ចុច​អាន៖ Sir Alex ​ពន្យល់​​មូលហេតុ​ដែល​​លោក​ថា Ronaldo ​ល្អ​ជាង Messi

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទពេញនិយម